តើមានកត្តាអ្វីខ្លះ ដែលសម្ដេចហ៊ុន សែនគាំទ្រឯកឧត្តម ហ៊ុនម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី?

ឆ្លើយទៅនឹងសំណួរនេះ សម្តេចហ៊ុន សែននៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២៣នេះបានបញ្ជាក់ថា ក្នុងចំណោមកូនៗទាំងអស់របស់សម្តេច គឺ ឯកឧត្តមហ៊ុន ម៉ាណែត ទទួលបាននូវចំណេះដឹងច្រើនជាងគេ និងការគាំទ្រស្រឡាញ់រាប់អានពីប្រជាពលរដ្ឋច្រើនជាងគេ ហើយលទ្ធភាពក៏ខ្ពស់ជាងគេ។ គេជាកូនច្បង ពិតហើយយើងអត់គិតពីកូនច្បង ឬមិនកូនច្បងទេ?។

សម្តេចបានបញ្ជាក់ទៀតថា  ប្រសិនបើមិនទុកចិត្តទេ យើងមិនប្រគល់តួនាទីឲ្យគេទេ។ នេះមិនមែនជាបញ្ហាតូចតាទេ នេះជាបញ្ហាជាតិ។ សម្តេចសង្កត់ធ្ងន់ថា សម្តេចមានកម្លាំងអាចធ្វើការបាន៥ឆ្នាំ ដល់១០ឆ្នាំទៀត។ សំឡេងរបស់ខ្ញុំនៅខ្លាំងជាងម៉ាណែត។ក្នុងនោះ នៅសាលា Wespoint ឯកឧត្តមហ៊ុន ម៉ាណែតបានទទួលការបណ្តុះបណ្តាល ចំណុសំខាន់២គឺ គឺទី១ ដើរឲ្យលឿន និងទី២ស្រែកឲ្យលឺ។

សម្តេចបានបញ្ជាក់ទៀតថា បើមិនទុកចិត្តគឺកុំប្រគល់ឲ្យគេ តែខ្ញុំបញ្ជាក់ថា យើងទុកចិត្តហើយទើបប្រគល់តួនាទីឲ្យគេ។ ខ្ញុំជឿជាក់ថាអ្នកជំនាន់ក្រោយនឹងដើរលឿន ព្រោះពួកគេមានវ័យកំពុងពេញកម្លាំង ហើយដើរទាន់សម័យកាលសេដ្ឋកិច្ចឌីជីថល៕

Share.