ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចលេខ ៦១សសរស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅអាណត្តិទី៧នៃរដ្ឋសភា។

នៅក្នុងសេចក្តីសម្រេចនោះបានបញ្ជាក់អំពីតួនាទីនិងភារកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីដូចតទៅ៖

១-ឯកឧត្តមសន្តិបណ្ឌិត នេត សារឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់ សារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំ កម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ, ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរាជរដ្ឋាភិបាល តាម ការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

២-ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជា នាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែល នាយករដ្ឋមន្ត្រីប្រគល់ជូន។

៣-ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារ ទាក់ទាញការវិនិយោគឯកជន និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបន្ទុក ជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ជួយនាយករដ្ឋមន្ត្រី លើការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវ អាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

៤-ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើវិស័យអប់រំ យុវជន និងកីឡា ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

៥-ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើ វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្តីប្រគល់ជូន។

៦-ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើកិច្ចការ មហាផ្ទៃ, ដឹកនាំសម្របសម្រួលការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការងារប្រយុទ្ធ “ឆាំងគ្រឿងញៀន ការជួញដូរមនុស្ស និងការបល្បែងស៊ីសងគ្រប់ប្រភេទ, ការផ្លាញចោល អាវុធ និងជាសានាធិការជួយនាយករដ្ឋមន្ត្រី លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

៧-ឯកឧត្តម ទៀ សីហា នាយកមន្ត្រី ទទួលបន្ទុកជួយខាងរដ្ឋមន្ត្រីលើវិស័យការពារជាតិ, ដឹកនាំកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬរេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

៨-ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យយុត្តិធម៌ និង ការងារជាមួយអង្គការតុលាការ និងអង្គការអយ្យការ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌. ការដឹកនាំសម្របសម្រួលការអនុវត្តនយោបាយព្រហ្មទណ្ឌ, ជួយនាយករដ្ឋមន្ត្រីការដឹកនាំ សម្របសម្រួលការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ, ជួយនាយករដ្ឋមន្ត្រីលើការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែល នាយករដ្ឋមន្ត្រីប្រគល់ជូន ។

៩-ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើវិស័យ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ផ្ដល់យោបល់ជូននាយករដ្ឋមន្រ្តី អំពីក្របខណ្ឌ គោលនយោបាយក្រៅប្រទេស ការសម្របសម្រួលការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងទទួលសិទ្ធិពីនាយករដ្ឋមន្ត្រី ក្នុងការពិនិត្យ និង សម្រេចលើសំណើស្មុំកូន និងការសុំណសញ្ជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងាដើរសស ឬ បេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

១០-ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រចាំការ សម្របសម្រួលកិច្ចការ សម្រាប់គណៈរដ្ឋមន្ត្រី នាយករដ្ឋនិងបណ្ដាលបនាយករដ្ឋលើ, ជួយនាយកដ្ឋមន្ត្រីក្នុងការងារ តាមដាន និងសម្របសម្រួលទាក់ទងនឹងកិច្ចការដែលនៅសេសសល់របស់តុលាការកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម, ដឹកនាំផ្ទាល់ក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងជួយនាយករដ្ឋមន្ត្រី ក្នុង ការងារទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា និងការរៀបចំចម្លើយតបនឹងសំណួររបស់ សមាជិករដ្ឋសភា ស្របតាមនីតិវិធីដូចមានចែងក្នុងមាត្រា ៩៦ នៃរដ្ឋធម្មនុញ្ញ, ដោះស្រាយ ការងារប្រចាំថ្ងៃជំនួសនាយករដ្ឋមន្ត្រីតាមការប្រគល់សិទ្ធិពីនាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសសស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

ឧបនាយករដ្ឋមន្ត្រីមួយរូបៗ អាចមានទីប្រឹក្សា ៤ រូប ក្នុងនោះ ២ រូប មានឋានៈស្មើ រដ្ឋលេខាធិការ, ២ រូប មានឋានៈស្មើ អនុលេខាធិការ, នឹងជំនួយការ ៥ រូប ក្នុងនោះ ១ រូប មានឋានៈស្មើ អគ្គនាយII, ២ រូប មានឋានៈស្មើ អគ្គនាយករង និង ២ រូប មានឋានៈស្មើ ប្រធាននាយកដ្ឋាន៕

Share.