បន្ទាប់​ពី​ចាប់ឆ្នោតវគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ានរួច​រាល់​ ឃើញ​ថាក្លិប​បាល់​ទាត់​ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា F ជាក្រុម Cebu FC, Macarthur FC (អូស្ត្រាលី), Shan United (មីយ៉ាន់ម៉ា) និងហ្វីលីពីន​។

ដោយ​ការ​ប្រកួត​នៅវគ្គជម្រុះ​ក្នុង​ពូល F នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ រហូត​ដល់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែល​ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន បាន​យកពហុកីឡដ្ឋានជាតិ ធ្វើជា​ទឹកដីម្ចាស់ផ្ទះ AFC Cup។

កម្មវិធីប្រកួតមានដូចខាងក្រោម៖

ចំពោះលក្ខន្តិកៈនៃការប្រកួតគឺលេងក្នុងដីក្រៅដី (Home-Away) សរុប​៦ប្រកួត ខណ:ក្រុមលេខ១ តាមពូលនីមួយៗនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ASEAN ZONE និងក្រុមលេខ២ល្អ។

ពានរង្វាន់​នេះ​បែងចែក​ជា​តំបន់​ចំនួន​៥ មាន​អាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីកណ្តាល អាស៊ីខាង​ត្បូង និង​អាស៊ីអាគេ្នយ៍ ខណ:តំបន់អាស៊ាន ASEAN ZONE (ពូល F,G,H) ការប្រកួតទី១ គ្រោង​នឹង​ធ្វើឡើងចន្លោះថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣៕

Share.