ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ សុខ សូកេន បានបង្ហាញពីចក្ឋុវិស័យដើម្បីធ្វើឲ្យវិស័យទេសចរណ៍មានការីកចម្រើន គឺបានដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ទសាស្រ្តចំនួន៥ ហៅកាត់ថា «បង្កើន៥ -BUILD» ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣ -3Ds» ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

ឯកឧត្ដមសុខសូកេនរដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងទេសចរណ៍កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២៣ថាដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តចំនួន៣ខាងលើនោះគឺត្រូវដាក់ចេញនូវយុទ្ធសាស្រ្តបង្កើនចំនួន៥រួមមាន៖

.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជាដើម្បីធ្វើឲ្យធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍វិជ្ជមាននៅលើឆាកអន្ដរជាតិ។

.បង្កើនភាពទាក់ទាញនៃការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរសំខាន់ៗដើម្បីធ្វើឲ្យពិភពលោកចាប់អារម្មណ៍ទេសចរណ៍កម្ពុជា។

.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនិងសម្របសម្រួលកិច្ចការផ្ទៃក្នុងពាក់ព័ន្ធទៅនឹងការធ្វើដំណើរទេសចររួមនឹងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរឹងនិងទន់សំដៅកាត់បន្ថយរាល់ការប៉ះពាល់នៃការធ្វើដំណើររបស់អ្នកទេសចរបំពេញតម្រូវការទេសចរតាមរយៈនៃការធ្វើដំណើរនិងជំរុញគុណភាពនៃការធ្វើដំណើរទេសចរឲ្យស្របស្ដង់ដាដអន្ដរជាតិ។

.បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរប្រកបដោយភាពច្នៃប្រឌិតភាពជាខ្មែរផ្អែកលើបេតិកភណ្ឌវប្បធម៌បេតិកភណ្ឌធម្មជាតិឆ្នេរសមុទ្រនិងប្រជាជនខ្មែរភាពជាខ្មែរជាពិសេសពង្រឹងឧស្សាហកម្មទេសចរសេវាមួយស្ដង់ដាដមួយតាមរយៈការដាក់ចេញគោលនយោបាយបៃតងទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់អាស៊ានសំដៅ

.បង្កើនប្រសិទ្ធិភាពនៃការអភិវឌ្ឍធនធាននិងគោលដៅទាក់ទាញទេសចរប្រកបដោយប្រកួតប្រជែងខ្ពស់ស្របតាមគោលនយោបាយទេសចរពិសិដ្ឋ។

ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបានទេសចរអន្តរជាតិ៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបានទេសចរអន្តរជាតិ៧លាននាក់ ជាមួយទេសចរជាតិ១៧លាននាក់។

សូមជម្រាបថា វិស័យទេសចរណ៍កម្ពុជា មានអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម១២% ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ២០១៩ តាមក្រសួងទេសចរណ៍ គឺជាឆ្នាំកំពូលនៃវិស័យទេសចរណ៍កម្ពុជា ដោយទទួលបានទេសចរអន្តរជាតិជាង ៦,៦លាននាក់ កើនឡើង៦%បន្ថែមទៀត។ តែក្នុងឆ្នាំរាតត្បាតសកលកូវីដ១៩ ២០២០-២០២១ វិស័យទេសចរណ៍កម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង និងធ្វើឱ្យបាត់បង់ការធ្វើដំណើរជាអន្តរជាតិ ដែលបណ្តាលឱ្យក្រុមហ៊ុនជាច្រើននៅក្នុងវិស័យនេះ កាត់បន្ថយ ផ្អាក ឬ បិទអាជីវកម្មទាំងស្រុងតែម្តង៕

Share.