នៅរសៀលថ្ងៃទី៣១ ខែសីហា លីគកំពូលកម្ពុជា CPL បានបញ្ចេញបេក្ខភាពកីឡាករឆ្នើមប្រចាំខែសីហា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH ) ខណ:ចាន់ វឌ្ឍនាកា ជាកីឡាករខ្មែរតែម្នាក់គត់ដែលស្ថិតនៅចំណោមកីឡាករបរទេស៧នាក់ផ្សេងទៀត។

បេក្ខភាពកីឡាករឆ្នើមប្រចាំខែសីហា នៅលីគកំពូលកម្ពុជា រដូវកាល ២០២៣-២៤ មានដូចជា៖
– កីឡាករ Victor Blasco សញ្ជាតិអេស្ប៉ាញ របស់ក្លិបអង្គរថាយហ្គឺរ
– កីឡាករ ចាន់ វឌ្ឍនាកា របស់ក្លិបបឹងកេត
– កីឡាករ De Oliveira Bastos Jonata សញ្ជាតិប្រេសុីល របស់ក្លិបវិសាខា
– កីឡាករ Yudai Ogawa សញ្ញាតិជប៉ុន របស់ក្លិបភ្នំពេញក្រោន
– កីឡាករ Tetsuaki Misawa សញ្ញាតិជប៉ុន របស់ក្លិប Tiffy Army
– កីឡាករ Marcus Haber សញ្ជាតិកាណាដា របស់ក្លិបព្រះខ័នរាជស្វាយរៀង
– កីឡាករ De Oliveira Marques Marcio សញ្ជាតិប្រេសុីល របស់ក្លិបណាហ្គាវើលដ៍
– កីឡាករ So Omae សញ្ជាតិជប៉ុន របស់ក្លិបព្រៃវែង៕

Share.