កីឡាករ Mouzinho Barreto De Lima សមាជិករបស់ក្លិបបាល់ទាត់វិសាខា ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២៣ឆ្នាំ ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFC U23 Championship 2023 វគ្គជម្រុះពូល F នៅប្រទេសគុយវ៉ែត ចាប់ពីថ្ងៃទី៦-១២ ខែកញ្ញាខាងមុខ។

ដូច្នេះកីឡាករ Mouzinho Barreto De Lima គឺជាកីឡាករបរទេសទី៣នៅលីគកំពូលកម្ពុជា ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិខ្លួន នៅថ្ងៃ FIFA Day។

ស្រមពេលកីឡាករបរទេសទី១នៅលីគកំពូលកម្ពុជា ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិខ្លួន Pocholo Bugas ត្រូវបានជ្រើសរើសជាប់ជាជម្រើសជាតិហ្វីលីពីន អាយុក្រោម ២៣ឆ្នាំ Philippines U23 Men’s National Pool (PHI U23 MNT) និងចូលរួមក្នុងសហព័ន្ធបាល់ទាត់អាស៊ី (AFC) U23 វគ្គ​ជម្រុះ​អាស៊ានខាប់ ២០២៤ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងឈុនបុរី ប្រទេសថៃ។

កីឡាករបរទេសទី២ គឺខ្សែការពាររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន Soe Moe Kyaw ត្រូវបានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ឈុតធំកោះហៅ ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Day ទល់នឹងក្រុមជម្រើសជាតិនេប៉ាល់ ចំនួន២ប្រកួត។

  • ៨ កញ្ញា មីយ៉ាន់ម៉ា ប៉ះ នេប៉ាល់ នៅកីឡដ្ឋាន Thuwunna 
  • ១១ កញ្ញា មីយ៉ាន់ម៉ា ប៉ះ នេប៉ាល់ នៅកីឡដ្ឋាន Thuwunna៕
Share.