កីឡាករបរទេសទី៥ Zenivio Gostavo Mota សមាជិករបស់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២៣ឆ្នាំ ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFC U23 Championship 2023 វគ្គជម្រុះពូល F នៅប្រទេសគុយវ៉ែត ចាប់ពីថ្ងៃទី៦-១២ ខែកញ្ញាខាងមុខ។

ស្រមពេលកីឡាករបរទេសទី១នៅលីគកំពូលកម្ពុជា ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិខ្លួន Pocholo Bugas ត្រូវបានជ្រើសរើសជាប់ជាជម្រើសជាតិហ្វីលីពីន អាយុក្រោម ២៣ឆ្នាំ Philippines U23 Men’s National Pool (PHI U23 MNT) និងចូលរួមក្នុងសហព័ន្ធបាល់ទាត់អាស៊ី (AFC) U23 វគ្គ​ជម្រុះ​អាស៊ានខាប់ ២០២៤ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងឈុនបុរី ប្រទេសថៃ។

កីឡាករបរទេសទី២ គឺខ្សែការពាររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន Soe Moe Kyaw ត្រូវបានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ឈុតធំកោះហៅ ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Day ទល់នឹងក្រុមជម្រើសជាតិនេប៉ាល់ ចំនួន២ប្រកួត។

កីឡាករបរទេសទី៣ Mouzinho Barreto De Lima សមាជិករបស់ក្លិបបាល់ទាត់វិសាខា ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២៣ឆ្នាំ ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFC U23 Championship 2023 វគ្គជម្រុះពូល F នៅប្រទេសគុយវ៉ែត ចាប់ពីថ្ងៃទី៦-១២ ខែកញ្ញាខាងមុខ។

កីឡាករបរទេសទី៤ John Frith សមាជិករបស់ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២៣ឆ្នាំ ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFC U23 Championship 2023 វគ្គជម្រុះពូល F នៅប្រទេសគុយវ៉ែត ចាប់ពីថ្ងៃទី៦-១២ ខែកញ្ញាខាងមុខ៕

Share.