យ៉ាងហោចណាស់មានយុវជន២នាក់ត្រូវបានឃាត់ខ្លួននៅក្រុងតាខ្មៅ ខេត្តកណ្តាលក្រោយពីបានរួមដៃគ្នាជាមួយគូកនដទៃទៀតវាយកម្ទេចម៉ូតូ១គ្រឿងទាំងកណ្តាលអធ្រាត្រ។ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២៣នេះអតីតរោងកុន ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នោះមានជនសង្ស័យ ១០នាក់បានរួមគ្នា ប្រព្រឹត្តរួមមាន៖

១.ឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ពោត មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ឃាត់ខ្លួន)

២.ឈ្មោះ ឆាំ វណ្ណដា ហៅប៊ូម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (ឃាត់ខ្លួន)

៣.ឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (គេចខ្លួន)

៤.ឈ្មោះ ញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់ទីលំនៅ។ (គេចខ្លួន)

-ជនសង្ស័យ ០៦នាក់ទៀតមិនស្គាល់ឈ្មោះ ។ (គេចខ្លួន)

-គ្មានសារធាតុញៀនក្នុងទឹកនោម(-) ។

ចំពោះវត្ថុតាមដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

១.រថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BJ-3207 មានបិតរូបផ្កាយ ពណ៌ខ្មៅ ត្រង់គូទខាងក្រោយឆ្វេងដៃ។

២.ម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ផ្លាកលេខ 1Z-8577។

៣.ដុំថ្មមួយចំនួន។

៤.ទូរសព្ទ ០១គ្រឿង ម៉ាក Oppo ពណ៌ស។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទីថ្ងៃទី២ ខែកញ្ញានៅ វេលាម៉ោង ០១:២១នាទីរំលងអធ្រាត្រ មានជនសង្ស័យមួយក្រុមមានគ្នាប្រហែល ១០នាក់ បាននាំគ្នាអង្គុយផឹកនៅសួនច្បារមាត់ទន្លេតាខ្មៅ ពេលនោះក៏មានយុវជនមួយក្រុមមានគ្នា ០៥នាក់ ជិះម៉ូតូ ០៣គ្រឿង បានយកដុំថ្មគប់មកលើក្រុមជនសង្ស័យ ពេលនោះក្រុមជនសង្ស័យ ក៏បានបើកម៉ូតូ និងរថយន្ត ០១គ្រឿងម៉ាក Toyota Prius មានបិតរូបផ្កាយខាងក្រោយ ដេញតាមមកដល់មុខកន្លែងបុកស្នុកឃ័រអតីតរោងកុនតាខ្មៅ ក៏ឃើញម៉ូតូ ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ចតទុកចោល ក៏បាននាំគ្នាយកដុំថ្មគប់ និងវាយម៉ូតូ Honda Scoopy ពណ៌ស នោះបណ្តាលឲ្យបែកបាក់អស់មួយចំនួន រួចក៏បាននាំគ្នារត់គេចខ្លួនបាត់អស់ទៅ។

លុះក្រោយមកក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ព្រមទាំងវត្ថុតាងយកមកសាកសួរនៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យម្នាក់ឈ្មោះ គង់ វណ្ណៈ បានប្រាប់ថាខ្លួន និងបក្ខពួកពិតជាបានយកដុំថ្មគុបម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យបែកបាក់ប្រាកដមែន។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឆាំ វណ្ណដា ហៅប៊ូម គាត់បានបដិសេដថា គាត់មិនបានយកដុំថ្មគប់ម៉ូតូរបស់ជនរងគ្រោះឡើយ គ្រាន់តែបានចូលរួមផឹកស៊ីជាមួយក្រុមជនសង្ស័យនិងជិះរថយន្តទៅមើលកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាននាំទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.