ពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៤ហើយ ខណ:​អ្នក​ចាំ​ទី​ដែលបាន​បង្ហាញ​ខ្លួន​នៅ​លើក​ទីលាន​មាន​ចំនួន ១៨រូប របស់ក្លិបទាំង១០ ក្នុង​ចំណោម ២០​ប្រកួត​កន្លងមក។

នេះ​គឺ​ជា​ទិន្នន័យ​របស់​អ្នក​ចាំទី​ទាំង ១៨រូប​ដែល​បាន​បង្ហាញ​ខ្លួន​នៅលើទីលាន៖

  • ១. វីរ: ដារ៉ា របស់ស្វាយរៀង បង្ហាញខ្លួន ៤ប្រកួត លេង​បាន ៣៦០នាទី បានកាតលឿង ១សន្លឹក រក្សា Clean Sheets ចំនួន ២លើក
  • ២. សោម សុគន្ធដារ៉ា របស់ Tiffy Army បង្ហាញខ្លួន ៤ប្រកួត លេង​បាន ៣៦០នាទី រក្សា Clean Sheets ចំនួន ១លើក
  • ៣. សាំង ហាន់ឃុន របស់ព្រៃវែង បង្ហាញខ្លួន ៤ប្រកួត លេងបាន ៣០០នាទី រក្សា Clean Sheets ចំនួន ១លើក
  • ៤. ស៊ូ យ៉ាទី របស់ណាហ្គាវើលដ៍ បង្ហាញខ្លួន ៣ប្រកួត លេងបាន ២៧០នាទី
  • ៥. កយ សាលឹម របស់បឹងកេត បង្ហាញខ្លួន ៣ប្រកួត លេងបាន ២៧០នាទី
  • ៦. ទួត សារ៉ូត គិរីវង់សុខសែនជ័យ បង្ហាញខ្លួន ៣ប្រកួត លេងបាន ២៧០នាទី
  • ៧. ឆេង ចាន់ថា របស់ ISI ដង្កោរសែនជ័យ បង្ហាញខ្លួន ៣ប្រកួត លេងបាន ២២៤នាទី
  • ៨. កែវ សុខសិលា របស់វិសាខា បង្ហាញខ្លួន ២ប្រកួត លេងបាន ១៨០នាទី រក្សា Clean Sheets ចំនួន ១លើក
  • ៩. ហ៊ុល គឺមហ៊ុយ របស់វិសាខា បង្ហាញខ្លួន ២ប្រកួត លេងបាន ១៨០នាទី រក្សា Clean Sheets ចំនួន ១លើក
  • ១០. អ៊ុំ វិចិត្រ របស់ភ្នំពេញក្រោន បង្ហាញខ្លួន ២ប្រកួត លេងបាន ១៨០នាទី បានកាតក្រហម ១សន្លឹក រក្សា Clean Sheets ចំនួន ១លើក
  • ១១. នុន ណាត របស់អង្គរថាយហ្គឺរ បង្ហាញខ្លួន ២ប្រកួត លេងបាន ១៨០នាទី រក្សា Clean Sheets ចំនួន ១លើក
  • ១២. សាវែង សំណាង របស់ភ្នំពេញក្រោន បង្ហាញខ្លួន ២ប្រកួត លេងបាន ១៨០នាទី បានកាតលឿង ១សន្លឹក
  • ១៣. យី ប៊ុនហេង របស់អង្គរថាយហ្គឺរ បង្ហាញខ្លួន ២ប្រកួត លេងបាន ១៨០នាទី
  • ១៤. គង់ ចាន់វុទ្ធី របស់ ISI ដង្កោរសែនជ័យ បង្ហាញខ្លួន ២ប្រកួត លេងបាន ១៣៦នាទី រក្សា Clean Sheets ចំនួន ១លើក
  • ១៥. រ៉េត លីហេង របស់ណាហ្គាវើលដ៍ បង្ហាញខ្លួន ១ប្រកួត លេងបាន ៩០នាទី បានកាតលឿង ១សន្លឹក
  • ១៦. ថា ច័ន្ទឬទ្ធី របស់បឹងកេត បង្ហាញខ្លួន ១ប្រកួត លេងបាន ៩០នាទី
  • ១៧. ជា វណ្ណសាក់ របស់គិរីវង់សុខសែនជ័យ បង្ហាញខ្លួន ១ប្រកួត លេងបាន ៩០នាទី
  • ១៨. គីម ចាន់វាសនា របស់ព្រៃវែង បង្ហាញខ្លួន ១ប្រកួត លេងបាន ៦០នាទី

ព្រះខ័នរាជស្វាយរៀង ឈរកំពូល​នៅ​សប្ដាហ៍ទី១ សប្ដាហ៍ទី២ និងទី៣ វិសាខាគ្រងបាន ២សប្ដាហ៍​ជាប់គ្នា នៅសប្ដាហ៍ទី៤ ព្រះខ័នរាជស្វាយរៀង ស្រវាកៅអីកំពូលតារាងវិញ។គ្រាប់​បាល់​សរុប​កើន​ដល់ ៦៧គ្រាប់ ខណៈក្រុមព្រៃវែង និងវិសាខា ជាក្រុមដែលរកគ្រាប់បាល់បានលើសពី ១០គ្រាប់ ក្នុង​សប្តាហ៍ទី៤។​​

គួរឱ្យដឹងថា ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន​១០​ក្រុមចូលរួម ​ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ដល់​លេខ៤​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕

Share.