សេចក្ដីព្រាងច្បាប់អង្គការចំនួន២ គឺសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតលេខាធិការដ្ឋានកិច្ចព្រំដែន នឹងត្រូវរដ្ឋសភាប្រជុំអនុម័តនៅចុងសប្ដាហ៍នេះហើយ។ នេះបើតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គលេខាធិការដ្ឋានអាស៊ានបញ្ជាក់ថា«កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីសេចក្តីព្រាងច្បាប់ទំាងពីរនេះ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធី»។

សូមបញ្ជាក់ថាក្រសួងអធិការកិច្ច និងលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានផ្ដួចផ្ដើម និងបង្កើតឡើងដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីជាច្បាប់ស្ដីពីការបង្កើតក្រសួង និងលេខាធិការដ្ឋានមិនទាន់ត្រូវបានដាក់ឱ្យប្រើ ប៉ុន្តែនៅក្នុងបញ្ជីសមាសភាពគណៈរដ្ឋមន្រ្តី បានកំណត់ជាមុនរួចហើយថា ក្រសួងអធិការកិច្ច និងត្រូវដឹកនាំដោយ ឯកឧត្តម ហួត ហាក់ ហើយលេខាធិការដ្ឋានកិច្ចការព្រំដែន និងត្រូវដឹកនាំដោយ ឯកឧត្តម ឡាំ ជា៕

Share.