យ៉ាងហោចណាស់មានជនសង្ស័យ៦នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនខណៈដែល២នាក់ទៀតគេចខ្លួន ករណីគប់ដុំឥដ្ឋទៅលើផ្ទះជួសជុលម៉ូតូមួយដោយសារតែមានគំនុំជាមួយនឹង កូនជាងជួសជុលម៉ូតូ។

ហតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៩ ខែកញ្ញា  ឆ្នាំ២០២២៣  វេលាម៉ោង ២១:០នាទី នៅផ្ទះជនរងគ្រោះភូមិស្វាយជ្រុំ  ឃុំបែកចាន  ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ  ឡាំ  ប៊ុនធឿន  ភេទប្រុស អាយុ៤២ឆ្នាំ  ជនជាតិខ្មែរ  មុខរបរជាងម៉ូតូ  មានទីលំនៅភូមិស្វាយជ្រុំ  ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ចំណែកឯជនសង្ស័យមានគ្នា៨នាក់រួមមាន៖

១.ឈ្មោះ  ឃឿន  ឃែរី  ភេទប្រុស  អាយុ១៨ឆ្នាំ  ជនជាតិខ្មែរ  មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិត្រពាំងផ្លុង  ឃុំក្រាំងម្កាក់  ស្រុកអង្គស្នួល  ខេត្ដកណ្ដាល (អ្នកគប់)  ។ (ឃាត់ខ្លួន)

២.ឈ្មោះ ញ៉ាត  គឹមលាង  ភេទប្រុស អាយុ២២ឆ្នាំ  ជនជាតិខ្មែរ  មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិត្រពាំងផ្លុង  ឃុំក្រាំងម្កាក់  ស្រុកអង្គស្នួល  ខេត្តកណ្ដាល ។  (ឃាត់ខ្លួន)

៣.ឈ្មោះ  អ៊ុន  ចិត្រា  ភេទប្រុស អាយុ១៩ឆ្នាំ  ជនជាតិខ្មែរ   មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិត្រពាំងផ្លុង  ឃុំក្រាំងម្កាក់   ស្រុកអង្គស្នួល   ខេត្តកណ្ដាល ។  (ឃាត់ខ្លួន)

៤.ឈ្មោះ  កែម  ដេវីត  ភេទប្រុស អាយុ១៩ឆ្នាំ  ជនជាតិខ្មែរ  មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិត្រពាំងផ្លុង  ឃុំក្រាំងម្កាក់  ស្រុកអង្គស្នួល  ខេត្តកណ្ដាល  ។ (ឃាត់ខ្លួន)

៥.ឈ្មោះ  ង៉ែត  កុម្ភៈ  ភេទប្រុស អាយុ១៩ឆ្នាំ  ជនជាតិខ្មែរ  មុខរបរកម្មករ រោងចក្រ មានទីលំនៅភូមិត្រពាំងផ្លុង  ឃុំក្រាំងម្កាក់  ស្រុកអង្គស្នួល  ខេត្តកណ្ដាល ។  (ឃាត់ ខ្លួន )

៦.ឈ្មោះ  យ៉ុន  លី  ហៅឃ្លី  ភេទប្រុស  អាយុ១៩ឆ្នាំ  ជនជាតិ ខ្មែរ  មុខរបរ មិនពិតប្រាកដ  មានទីលំនៅ ភូមិ ព្រៃពពេល  ឃុំក្រាំងម្កាក់  ស្រុកអង្គស្នួល  ខេត្ត កណ្តាល ។  (ឃាត់ខ្លួន ) 

៧.ឈ្មោះ  ធន  លីធីង  ភេទប្រុស  អាយុ១៩ឆ្នាំ  ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  មានទីលំនៅភូមិព្រៃខ្លា  ឃុំក្រាំងម្កាក់  ស្រុកអង្គស្នួល  ខេត្តកណ្ដាល (អ្នកគប់)។  (គេចខ្លួន) 

៨.ឈ្មោះ  ផាន់  ផានិត  ហៅណូ  ភេទប្រុស  អាយុ ១៦ឆ្នាំ  ជនជាតិ ខ្មែរ  មុខរបរ កម្មកររោងចក្រ  មានទីលំនៅ ភូមិ ត្រពាំងរការ  ឃុំក្រាំងម្កាក់  ស្រុកអង្គស្នួល  ខេត្ត កណ្តាល ។  (គេចខ្លួន)

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបានឲ្យដឹងថា  នៅមុនពេលកើតហេតុជនរងគ្រោះ និងកូនចៅជាងជួសជុលម៉ូតូ បាននាំគ្នាអង្គុយហូបបាយនៅក្នុងផ្ទះ  បានមួយសន្ទុះ ស្រាប់ តែបក្ខពួកជនសង្ស័យមានគ្នា ០៨នាក់ ជិះម៉ូតូ ០៤គ្រឿង មកឈប់នៅមុខផ្ទះរបស់ជន រងគ្រោះ ហេីយនាំគ្នាយកដុំឥដ្ឋគប់សំដៅមកជនរងគ្រោះកំពុងអង្គុយហូបបាយ    តែត្រូវ ចំទូដាក់គ្រឿងបន្លាស់ម៉ូតូ  ហេីយជនរងគ្រោះបាននាំគ្នារត់ចូលពួនទៅក្នុងបន្ទប់។ ភ្លាមនោះដែរក៏ចំពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបែកចាន និងកម្លាំងជំនាញ ស្រុក ចុះល្បាតពួនស្ទាក់តាមដងផ្លូវជាតិលេខ៤  បានមកទាន់ សម្មភាពរបស់ជនសង្ស័យ ហេីយកម្លាំងសមត្ថកិច្ច ដេញតាមចាប់បក្ខពួកជនសង្ស័យបានជាបន្តបន្ទាប់ ហេីយ បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដេីម្បីបន្តតាមនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ  កែម  ដេវីត  ឆ្លេីយថា ៖ ខ្លួនធ្លាប់មានទំនាស់ពាក្យសំដីជាមួយក្រុមកូនជាងម៉ូតូ  របស់ជនរងគ្រោះ  ហេីយពេលជុំគ្នាផឹកស្រាបៀរ រួចក៏បានបបួលបក្ខពួកទាំង ០៨នាក់  យកដុំឥដ្ឋ ទៅគប់ជនរងគ្រោះ  ។ចំណែកជនសង្ស័យ ឈ្មោះ  ឃឿន  ឃែរី  ឆ្លេីយថា៖  ឈ្មោះ  កែម  ដេវីត  ធ្លាប់មានទំនាស់ជាមួយក្រុមជនរងគ្រោះ  ហេីយបបួលពួកខ្លួន  យកដុំឥដ្ឋទៅគប់ក្រុមជនរងគ្រោះ  ដេីម្បីសងសឹក  ឈ្មោះ  ធន  លីធីង  ជាអ្នករេីសដុំឥដ្ឋមកហេីយឱ្យខ្លួន ០១ដុំ។

ក្រោយឃាត់ខ្លួននោះ សមត្ថកិច្ចបានបញ្ជូនខ្លួនក្រុមជនសង្ស័យទៅចាត់ការបន្តតាមនីតិវិធី ខណៈដែលបក្ខពួក២នាក់ទៀតរបស់ជនសង្ស័យដែលគេចខ្លួននោះ សមត្ថកិច្ចកំពុងស្វែងរក៕

អត្ថបទ៖តាខ្មៅ

Share.