នាយិកាគ្រប់គ្រងក្លិបវិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២៣ បានចេញដំណើរទៅបញ្ចប់ការសិក្សានៃវគ្គ «គ្រប់គ្រងបាល់ទាត់ – Football Management នៃ UEFA Academy» វគ្គសិក្សានេះរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅប្រទេសស្វីស។
ការសិក្សាខាងលើចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែកញ្ញាខាងមុខ ស្របពេលនាយិកាគ្រប់គ្រងក្លិបវិសាខា ក៏នឹងបន្ដចូលរួមកិច្ចប្រជុំកំពូល នៃសមាគមនិស្សិត UEFA នៅប្រទេសរ៉ូម៉ានី ផងដែរ។
កញ្ញា អ៊ូ បញ្ញាសុកិត្យា គឺជាស្រ្តីជនជាតិខ្មែរដំបូងបង្អស់ដែលបានសិក្សាផ្នែកគ្រប់គ្រងបាល់ទាត់នៅឯប្រទេសស្វីស ខណៈដែលលោក លី ហ៊ាង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានឆ្លងកាត់វគ្គសិក្សានេះដោយជោគជ័យ នៅខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។
គួរដឹងថាក្លិបបាល់ទាត់វិសាខា បានប្រកាសតែងតាំង កញ្ញា អ៊ូ បញ្ញាសុកិត្យា ជានាយិកាប្រតិបត្ដិក្លិប កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២១៕