អ្នកស្រី ស៊ឹម សេរីរ័ត្ន ផ្សារកសិករ(PKS) និងសហ​គ្រាស​ហូមថេសហ្វូត ( Home Taste Food)

អ្នកស្រី ស៊ឹម សេរីរ័ត្ន និងស្វាមី ចាប់ផ្តើមលក់ផលិតផលធម្មជាតិ ម្ហូបអាហារមាន​សុវត្ថិភាព​នៅ​ក្នុង​ផ្សារ​ទំនើប​របស់ខ្លួនក្នុងខេត្តសៀមរាបចាប់​តាំង​ពីឆ្នាំ២០១៧ ដែលមានឈ្មោះថាផ្សារកសិករ(PKS)។

ដោយមានការបញ្ជ ទិញ​ពីទីផ្សារដែលមានតម្លៃ​ខ្ពស់​ទាំង​នៅ​ក្នុង​ខេត្ត​សៀមរាប ទីក្រុងភ្នំពេញ និង បណ្តា​ខេត្តផ្សេងទៀត ពិសេស​នៅ​ក្នុង​អំឡុង​ចាប់​ពី​ឆ្នាំ២០១៨ អ្នកស្រី សេរីរ័ត្ន ដែល​ជាម្ចាស់​ផ្សារក​សិករ បាន​បង្កើត​សហ​គ្រាស​ថ្មីមួយ​ទៀត​មានឈ្មោះថា ហូមថេសហ្វូត ( Home Taste Food)​ធ្វើការ​ផ្គត់​ផ្គង់​ផលិត​ផល​ជល​ផល​កែច្នៃត្រីងៀត ដែល​មាន​គុណភាព​ដើម្បី​ផ្គត់ផ្គង់ទីផ្សារ។

លោកស្រី ស៊ឹម សេរីរត្ន័ បាន​ប្រាក់​អ្នកសារព័ត៌មានត្រយង​ ថា៖«ក្រៅពីមាន​ផ្សារ​លក់​បន្លែ ផ្លែឈើ និង​ផលិតផលម្ហូបអាហារ ផ្សារក៏មានដាក់លក់ផលិតផល ត្រីងៀត ប្រហុក ផ្អក ម៉ាំ និង​ត្រីផ្អាប់​ផ្សេង​ទៀត​ផងដែរ។ លោកស្រីបន្តថា ផលិតផល​ទាំង​នេះគឺជាផលិត​ផល​ក្នុង​ស្រុក ពិសេសត្រីងៀត ដែល​ជា​ផលិតផល​ដែល​បាន​មកពីសហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត ( Home Taste Food) របស់​លោក​ផ្ទាល់​»។

លោកស្រី​បន្ថែម​ថា៖ «ផលិតផលសំខាន់របស់ សហគ្រាសកែច្នៃត្រីងៀត Home Taste Food មាន​ចំនួន៣ រួមមានងៀតត្រីឌៀបត្រី ប្រាហើម និងងៀ្រត្រីរ៉ស់។ ដោយ​មាន​តម្រូវ​ការ​កាន់​តែច្រើន និង​ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារចាស់ និងថ្មី សហ​គ្រាសប្តេជ្ញាបង្កើនផលិតកម្ម របស់ខ្លួនពី ៣២៣២គ.ក/ខែ ដល់ ៩០០០គ.ក/ខែ។ ផលិតផលទាំង​នោះ​មានតម្លៃជាមធ្យមពី ៩ ទៅ ១៣,៧៥​ដុល្លារ/គ.ក។ ក្រោយ​ទទួលបានវិញ្ញាបនប័ត CQS សហគ្រាសរំ​ពឹងថា​ផលិតផល​របស់​ខ្លួន​នឹង​ទទួល​បាន​តម្លៃ​បន្ថែមខ្ពស់ជាងមុន ២០%»។​

លោក​បាន​លើក​ឡើង​ថា៖«បច្ចុប្បន្នសហគ្រាសកំពុងស្នើ​វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិត​ផលជលផលកម្ពុជា (CQS) ប៉ន្តែ​ដោយ​មាន​​ផល​វិបាក​នៃ​ការ​ស្នើសុំមានភាព​តឹងតែង​ខ្លាំង​មែន​ទែន​ពេល​ខ្លះចង់បោះបង់ចោល ព្រោះវា​ចាប់ផ្តើមពីចំណុចសូន្យ អត់មានធនធានគ្រប់គ្រាន់ ដូច​នេះ​សហគ្រាស​ចាប់ផ្តើមដំបូងវារញ៉េរញ៉ៃតែម្តង ទាំងការទុកដាក់សម្ភារៈអត់សណ្តាប់ធ្នាប់ ខ្ញុំធ្លាប់​គិត​ថា​បោះ​បង់ដែរ តែបានគ្រួសារគាត់លើកទឹកចិត្ត រួម​ជាមួយបុគ្គលិក គាត់ឲ្យយើងទៅមុខបន្ថែមទៀត បើ​យើងបានគឺយើងជោគជ័យហើយ»។

សហគ្រាសកែច្នៃត្រីងៀត ហូមថេសហ្វូត ទទួលបានការគាំទ្រផ្នែកសម្ភារៈ និង​បច្ចេក​ទេស​ពីកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នៅ​ប្រត្តិបត្តិការ​អាជីវកម្ម និងលារប្រកួតប្រជែងតាមរយៈទំនើបកម្មការកែច្នៃផលិផលជលផល និង​ការកែ​លំអរ​ទី​តាំង​កែច្នៃ ពីគម្រោង​អភិវឌ្ឍន៍​ជលផលក្រោយប្រមូលផល (CAPFishCapture) ក្រោម​ហិរ​ញ្ញប្បទាន​របស់សហភាពអឺរ៉ុប។

បញ្ជាក់ដែរថា សហគ្រាសកែច្នៃត្រីងៀត Home Taste Food បានប្រកាសជាផ្លូវការអំពី​ការទទួល​បាន​វិញ្ញា​បន​បត្រ​និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ជូន​ដល់ស​ហគ្រាស​កែច្នៃផល ផលិតផលជលផលរបស់​ខ្លួន កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៣ ដោយ​មាន​ការ​គាំទ្រ​ពី​សហភាពអឺរ៉ុប (EU) អង្គការ UNIDO និងរដ្ឋបាលជលផល។

ប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជា​ការ​ជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុង​ការ​លើក កម្ពស់​សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ប្រព័ន្ធ​វិញ្ញា​បន​បត្រCQS ជាកាបោះជំហានទៅ​មុខ​ដ៏សំខាន់​មួយ​របស់​កម្ពុជា​ក្នុង​កា​ប្រែក្លាយ​ខ្លួន​ទៅជាជើង​ក្នុង​កា​អនុ​លោម​តាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាព​ម្ហូបអាហារ និងកាងារ​នេសាទ​ប្រកប​ដោយ​និរន្តភាព​ដែល​ផ្តល់​អត្ថប្រយោជន៍បន្តដល់អ្នកប្រើប្រាស់​ក្នុងស្រុក និង​ពាណិជ្ជកម្ម​ជា​លក្ខណៈ​អន្តរ​ជាតិ​ផង​ដែរ។

សហគ្រាស Home Taste Food អាច​ផ្គត់ផ្គង់​ផលិតផល​របស់​ខ្លួនបាន​ជាមធ្យមចំនួន ៣២៣២គ.កក្នុង​១ខែ ខ​ណ:​ដៃគូអាជីវកម្មសំខាន់ៗរបស់​ខ្លួន​មាន អ្នកនេសាទ ឈ្មួញ អ្នកបោះដុំ និងអ្នកលក់រាយ បច្ចុប្បន្ន សហគ្រាស មាន​ចំនួន​បុគ្គលិក ចំនួន ២១នាក់ (ស្រី ១៥នាក់)។ ​ការចុះបញ្ជីអាជីវកម្ម មន្ទីរ​ឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ (PDISTI)។ អាស័យដ្ឋាន ភូមិសាលាកន្សែង សង្កាត់​ស្វាយ​​ដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប លេខទូរសព្ទទាក់ទង អ្នកស្រី ស៊ឹម សេរីរ័ត្ន ០៧៧ ៥៥១ ២២១៕

Share.