ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣ ២៤ បានបញ្ជប់ការប្រកួតសប្តាហ័ទី៥ ហើយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ស្របពេលដែលកាតបានចេញពីហោបៅពីសំណាក់លោកអាជ្ញាកណ្តាលទាំង ៨រូបកើនដល់ ៨៨សន្លឹក ខណៈលោក ឃួន វីរៈ ជាអាជ្ញាកណ្តាលដែលចាយកាតច្រើនជាងគេ ២១ សន្លឹកម្នាក់ឯង។

ខាងក្រោមនេះជាបញ្ជីឈ្មោះលោកអាជ្ញាកណ្តាលដែលកាត់ក្តីក្នុងការប្រកួតលីគកំពូលកម្ពុជា ត្រឹមសប្តាហ៍ទី៥៖

១. លោក ឃួន វិរៈ កាត់ក្តី៥ប្រកួត ចាយកាតសរុប ២១សន្លឹក ក្រហម១សន្លឹក
២. លោក ឃិន ឧសីហា កាត់ក្តី៤ប្រកួត ចាយកាតសរុប ១៥សន្លឹក
៣. លោក ហោ ប៊ុនថង កាត់ក្តី២ប្រកួត ចាយកាតសរុប ១២សន្លឹក ក្រហម ១សន្លឹក
៤. លោក ជី សាមឌី កាត់ក្តី ៥ប្រកួត ចាយកាតសរុប ១០សន្លឹក ក្រហម ១សន្លឹក
៥. លោក ជួប ពីសាល កាត់ក្តី៣ប្រកួត ចាយកាតសរុប ៩សន្លឹក
៦. អ៉ីវ ទីណា កាត់ក្តី ៣ប្រកួត ចាយកាតសរុប ៨សន្លឹក
៧. ភាវ ភា កាត់ក្តី ១ប្រកួត ចាយកាតសរុប ៧សន្លឹក ក្រហម ២សន្លឹក
៨. លោក ថន ថាវ័ន្ន កាត់ក្តី ២ប្រកួត ចាយកាតសរុប ៦សន្លឹក

លទ្ធផលការប្រកួតសប្តាហ៍ទី៥

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៥

ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាល ឆ្នាំ២០២៣-២០២៤ មាន ១០ក្រុមចូល រួមប្រកួត ប្រើប្រាស់ការប្រកួតលក្ខណៈវិលជុំសន្សំពិន្ទុ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាម្ចាស់ពានរង្វាន់ប្រចាំរដូវកាល៕

Share.