បន្ទាប់​ពី​ចាប់ឆ្នោតវគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ានរួច​រាល់​ ឃើញ​ថាក្លិប​បាល់​ទាត់​ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា F ជាមួយក្រុម Macarthur​ FC របស់អូស្ត្រាលី Dynamic Herb Cebu របស់ហ្វីលីពីន និង Shan United របស់មីយ៉ាន់ម៉ា។​

ខណ:ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតបើកឆាកទល់នឹង Dynamic Herb Cebu របស់ហ្វីលីពីន នៅថ្ងៃទី២១ ខែកញ្ញា វេលាម៉ោង ៧:០០នាទីយប់ នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន វគ្គជម្រុះ​ពូល F នៃពានរង្វាន់ AFC Cup 2023/24។

ខណ:តម្លៃសំបុត្រសម្រាប់ជំនួបរវាង Herb Cebu ប៉ះ ភ្នំពេញក្រោន៖

  1. VIP Section៖ PHP 400 ស្មើ ២ម៉ឺន៨ពាន់រៀល
  2. Catagory 1៖ PHP 300 ស្មើ ២ម៉ឺន១ពាន់រៀល
  3. Catagory 2៖ PHP 200 ស្មើ ១ម៉ឺន៤ពាន់រៀល។

វគ្គជម្រុះ​ពូល F នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ រហូត​ដល់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្របពេលក្លិប​បាល់​ទាត់​ភ្នំពេញក្រោន នឹង​យកពហុកីឡដ្ឋានជាតិ ធ្វើជា​ទឹកដីម្ចាស់ផ្ទះ ក្នុងពានរង្វាន់ AFC Cup 2023/24។

ចំពោះលក្ខន្តិកៈនៃការប្រកួតគឺលេងក្នុងដីក្រៅដី (Home-Away) សរុប​៦ប្រកួត ខណ:ក្រុមលេខ១ តាមពូលនីមួយៗនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ASEAN ZONE និងក្រុមលេខ២ល្អ។

ពានរង្វាន់​នេះ​បែងចែក​ជា​តំបន់​ចំនួន​៥ មាន​អាស៊ីខាងលិច អាស៊ីខាងកើត អាស៊ីកណ្តាល អាស៊ីខាង​ត្បូង និង​អាស៊ីអាគេ្នយ៍ ខណ:តំបន់អាស៊ាន ASEAN ZONE (ពូល F,G,H) ការប្រកួតទី១ គ្រោង​នឹង​ធ្វើឡើងចន្លោះថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣៕

Share.