ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានប្រកួតចាញ់យក្សឥណ្ឌា ៣សិនទល់នឹង០ (១៤-២៥, ១៣-២៥, ១៩-២៥) កាលពីរាត្រីថ្ងៃទី១៩ ខែកញ្ញា ក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣ នៅទីលាន China Textil City Sport Centre Gymnasium។
កម្មវិធីប្រកួតបន្ទាប់ក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣៖
-ថ្ងៃទី២១ ខែកញ្ញា កម្ពុជា ប៉ះ កូរ៉េខាងត្បូង វេលាម៉ោង ៣:៣០នាទីរសៀល។
ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ តែលើកមកធ្វើនៅឆ្នាំ២០២៣ ដែលប្រទេសចិនទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់វិញ្ញាសារបាល់ទះផ្នែកបុរស មាន១៩ប្រទេសចូលរួមប្រកួត ខណៈក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមបាល់ទះឥណ្ឌា និង កូរ៉េខាងត្បូង។
ព្រឹត្តិការណ៍ 2022 Asian Games នឹងធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។
ព្រឹត្តិការណ៍កីឡាកម្រិតទ្វីបអាស៊ី Asian Games រៀបចំឡើងដំបូងតាំងពីឆ្នាំ១៩៥១ មកម៉្លេះ ពោលគឺរាល់៤ឆ្នាំម្តង ស្របពេលដែលឆ្នាំ២០២៣ នេះគឺជាលើកដំបូងហើយ ក្រោយចប់សង្គ្រាម ដែលកម្ពុជាបានចូលរួម ខណៈកាលពីឆ្នាំ១៩៧០ កម្ពុជាធ្លាប់ឡើងដល់វគ្គពាកើកណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែកាលនោះកម្ពុជា បានត្រឹមទទួលចំណាត់ថ្នាក់លេខ៤ ដែលប្រទេសថៃ ជាម្ចាស់ផ្ទះ៕