នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតប៉ះកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou នៅប្រទេសចិន វេលាម៉ោង ១:៣០នាទីរសៀល នៅទីលាន Linping Sport Centre Gymnasium។
លទ្ធផលក្នុងព្រឹត្តិការណ៍ The 19th Asian Games Hangzhou ២០២៣ វិញ្ញាសារបាល់ទះផ្នែកបុរស៖
–កម្ពុជា ០-៣ ឥណ្ឌា (១៤-២៥, ១៣-២៥, ១៩-២៥)
–កូរ៉េខាងត្បូង ២-៣ ឥណ្ឌា (២៧-២៥, ២៧-២៩, ២២-២៥, ២៥-២០, ១៥-១៧)។
ដូច្នេះរសៀលនេះក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រូវការឈ្នះកូរ៉េខាងត្បូងដាច់ខាត ក្នុងលក្ខខណ្ឌ (៣-០ ឬ ៣-១ និង ៣-២) ទើបអាចឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍ Asian Games នៅប្រទេសចិន។
ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ តែលើកមកធ្វើនៅឆ្នាំ២០២៣ ដែលប្រទេសចិនទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់វិញ្ញាសារបាល់ទះផ្នែកបុរស មាន១៩ប្រទេសចូលរួមប្រកួត ខណៈក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមបាល់ទះឥណ្ឌា និង កូរ៉េខាងត្បូង។
ព្រឹត្តិការណ៍ 2022 Asian Games នឹងធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។
ព្រឹត្តិការណ៍កីឡាកម្រិតទ្វីបអាស៊ី Asian Games រៀបចំឡើងដំបូងតាំងពីឆ្នាំ១៩៥១ មកម៉្លេះ ពោលគឺរាល់៤ឆ្នាំម្តង ស្របពេលដែលឆ្នាំ២០២៣ នេះគឺជាលើកដំបូងហើយ ក្រោយចប់សង្គ្រាម ដែលកម្ពុជាបានចូលរួម ខណៈកាលពីឆ្នាំ១៩៧០ កម្ពុជាធ្លាប់ឡើងដល់វគ្គពាកើកណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែកាលនោះកម្ពុជា បានត្រឹមទទួលចំណាត់ថ្នាក់លេខ៤ ដែលប្រទេសថៃ ជាម្ចាស់ផ្ទះ៕