សហគ្រាសទឹកត្រី លាង ឡេង ជាក្រុមហ៊ុនក្នុងស្រុកឈានមុខគេនៅកម្ពុជាលើការផ្គត់ផ្គង់ ទឹកត្រី ទឹក​ស៊ីអីវ ទទួលបាន ISO900 នៅក្នុងឆ្នាំ២០១៥ និង ISO22000 ក្នុងឆ្នាំ២០១៨ និង វិញ្ញាបនប័ត្រ HACCP សហគ្រាសផលិត និងចែកចាយផលិតផលទឹកត្រីមានការទទួល ស្គាល់គុណភាព ស្រប​តាមស្ដង់ដារជាតិ និងអន្តរជាតិស្តីពីសុវត្ថិភាពម្ហូបអាហារ។

លោក លាង ឡេង នាយកគ្រប់គ្រង​សហគ្រាស លាង ឡេង បាន​មាន​ប្រសាសន៍ថា៖​«ផលិត​ផល​សំខាន់ៗ​​របស់​សហ​គ្រាស​ទឹកត្រី លាង ឡេង រួម​មាន ដូច​ជា​ទឹកត្រី ទឹក​ស៊ីអីវ ទឹកម្ទេស ប្រេង​ខ្យង ទឹកសៀង និងទឹកខ្មេះ។ ផលិតផលទឹកត្រីគឺ​ជា​ផលិត​គោល​របស់​សហគ្រាសស្មើ ៣០% នៃ​ផលិត​ផល​សរុប។ លក្ខណៈ​ពិសេស​របស់ទឹកត្រី លាង ឡេង គឺប្រើត្រីទឹកសាបស្រស់ៗ (ត្រីរៀល) ពេញ១​ឆ្នាំ និង បច្ចេក​ទេស​ផ្អាប់​និង​ស្លទឹក​ត្រី​ពិសេស​ដែល​ពុំប​ង្កប្រតិកម្មឬអាលាកហ្សីដល់អ្នកប្រើប្រាស់»។

លោក លាង ឡេង នាយកគ្រប់គ្រង​សហគ្រាស លាង ឡេង

លោក​បន្តថា៖ សហគ្រាស លាង ឡេង អាច​មាន​លទ្ធភាព​ផលិត​បាន​ចំនួន ២ម៉ឺនដប​ក្នុង​មួយ​ថ្ងៃ ដោយ​​ក្រុមការងារផ្នែកផលិតកម្មរបស់សហគ្រាសលាង ឡេង បាន ទទួល​ការ​បណ្ដុះ​បណ្ដាល​ផ្នែកវិជ្ជាជីវៈស្តីពីស្តង់ដារសុវត្ថិភាពម្ហូបអាហារ សហគ្រាសមាន អ្នក​ចែក​ចាយ​ផ្តាច់​មុខចំនួន ០៣ អ្នកចែកចាយរាយចំនួន ៧០០កន្លែង និងដេប៉ូចែកចាយបន្ត នៅ​ទូទាំង​ប្រទេសចំនួន ២០ ស្មើ​នឹង​ ១០% សម្រាប់​ទីផ្សារក្នុង​ស្រុក។ ទឹកត្រីលក់ជាមធ្យមគឺ ២០០០០ប្រអបក្នុងមួយខែ ឬ ប្រហែល ៦០០តោន។

លោក លាង ឡេង ​បាន​បញ្ជាក់ថា៖ «បច្ចុប្បន្នទឹកត្រី ដែល​ផលិត​ដោយ​សហគ្រាស លាង ឡេង បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េខាង​ត្បូង ដោយ​មាន​ឈ្មួញ​កណ្ដាល​នាំ​ចេញ និង​កមពុង​សិក្សា​ជា​មួយ​ក្រុម​ហ៊ុន​នៅ​សហរដ្ឋអាមេរិកដើម្បី​នាំ​ចេញ​ទឹក​ត្រី និង​ទឹក​ម្ទេស ផ្ទាល់​ទៅ​កាន់​ទីផ្សារ​អាមេរិក និង​សហគមន​អឺរ៉ុប​ផង​ដែរ។ ចំពោះ​ការ​ត្រៀម​ខ្លួន​របស់​សហគ្រាស​សម្រាប់​ការ​នាំ​ចេញ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​ទាំង​នេះ លោក​ថា​សហគ្រាប់​ត្រៀម​បុគ្គលិក ក៏​ដូច​ជា​បង្កើន​ការ​ប្រមូល​ទិញ​វត្តុធាតុ​ដើម​បន្ថែម ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នេះ​គឺ ដើម​ទុន»។

សម្រាប់​វត្ថុធាតុ​ដើម​ផលិត​នៅ​ក្នុង​សហគ្រាស លោក​បាន​ប្រមូល​ទិញ​ពី​ប្រជាកសិករដាំ​ដុះ​ និង​អ្នក​​នេសាទដែលស្រប​ច្បាប់​ ដោយ​ប្រមូល​ទិញ​ត្រី​ណា​ដែល​រក​បាន​នៅ​វដូវ​បើក​ឡូ​នេសាទ​តែ​ប៉ុណ្ណេះ មិន​ប្រមូល​ទិញ​បី​អ្នក​នេសាទ​ខុស​រដូវ​ឡើយ។ ដោយ​ឡែក​សម្រាប់​ផលិតផល​កសិកម្មដូច​ជា ម្ទេស ប៉ែងប៉ោះ គឺ​ប្រមូល​ទិញ​តែ​កសិករ​ដែល​ដាំដុះ​នៅ​លើ​ដីដែល​បាន​កាន់​កាប់​ជា​យូ​ឆ្នាំប៉ុណ្ណេះ។​​

បន្ទាប់​ពី​ទទួល​បាន​កិច្ចគាំទរបស់គម្រោង CAPFish ដល់សហគ្រាសកាល​ពីឆ្នាំ២០២០ សហគ្រាស​បាន​ចុះកិច្ច​ព្រម​ព្រៀង​ផ្គត់ផ្គង់ផលិតផលទឹកត្រីមានគុណភាព សុវត្ថិភាពជាមួយនឹងរដ្ឋាភិបាល។ ឆ្លើយ​តប​ទៅ​នឹង​កំណើន​តម្រូវការអតិថិជន សហគ្រាស ទឹកត្រីលាង ឡេង គ្រោង​នឹង​វិនិយោគ​លើ​ខ្សែស​ង្វាក់​ផលិតកម្មថ្មី កែលម្អរោងចក្រស្លទឹកត្រីមានស្រាប់ បង្កើន​ចំណេះ​ដឹង​បុគ្គលិក​ស្តីពី​តម្រូវ​ការសុវត្ថិភាព​ម្ហូប​អាហារ ស្នើសុំវិញ្ញាបនប័ត HACCP ថ្មី និងនិមិត្តសញ្ញាបញ្ជាក់គុណភាពកម្ពុជា (CQS)។ ​

លទ្ធផលរំពឹងទុកពីកម្មវិធីពន្លឿន (FTS)តាម​រយៈកិច្ច​ឧបត្ថម្ភគាំទ្រ​ពី​គម្រោង CAPFISH សហ​គ្រាស​ផលិត​ទឹក​ត្រី លាង ឡេង នឹងអាចពង្រីកទៅកាន់១៦ខេត្តផ្សេងទៀតនៅទូទាំងប្រទេស និង​បង្កើត​ប្រព័ន្ធ​មួយ​ដែលអាច ឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារក្រៅស្រុក។ សហគ្រាសរំពឹងថាការលក់ផលិតផលទឹកត្រីមានបញ្ជាក់គុណភាពកើនឡើងដល់ ២៨២០០កេស ក្នុង​មួយខែ។ កិច្ចគាំទ្រនេះ ជួយឱ្យក្រុមហ៊ុនធានបាននិរន្តភាពកិច្ចប្រតិបត្តិការ និង​បង្កើន​ភាព​ប្រកួត​ប្រ​ជែង បង្កើតការងារនិងអត្ថប្រយោជន៍បន្ថែមដល់តួអង្គពាក់ព័ន្ធក្នុងខ្សែសង្វាក់តម្លៃ។

សហគ្រាសទឹកត្រី លាង ឡេង ត្រូវបានចុះបញ្ជីពាណិជ្ជកម្ម ទៅក្រសួងពាណិជ្ជកម្ម (MoC), ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ (MISTI)។ ចំនួន​បុគ្គលិក​បច្ចុប្បន្ន​មាន ៤៨នាក់ (ស្រី ៣១នាក់)​ ផលិតផល​សំខាន់​របស់សហ​គ្រាស​មាន ទឹកត្រី ទឹកស៊ីអីវ ទឹកម្ទេស ទឹកប្រេងខ្យង ទឹកសៀង និងទឹកខ្មេះ ដែល​អាច​ផលិតបាន ទឹកត្រី ២០ ០០០ប្រអប់ក្នុងមួយខែ។ ដៃគូ​អាជីវកម្ម​សំខាន់ៗ​មាន អ្នកនេសាទ អ្នកចែកចាយ និងអ្នកលក់រាយ មាន​ទីតាំង​នៅ​ផ្ទះលេខ 254GA ផ្លូវ​ទន្លេ​មេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​អាសយដ្ឋានទំនាក់ទំនង លោក លាង ឡេង ០១២ ៨៨០ ៣៣៦៕

Share.