ក្លិបបាល់ទាត់ភ្នំពេញក្រោន បាន​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុង​លទ្ធផល ៣-០ កាលពីរាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន វគ្គជម្រុះ​ពូល F នៃ​ពាន​រង្វាន់ AFC Cup 2023/24។

ក្រោយចប់ការប្រកួតលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន និយាយអំពីជ័យជម្នះលើក្រុម Dynamic Herb Cebu ក្នុងការប្រកួតដំបូងនៃពានរង្វាន់ AFC Cup ៖«វាមិនមែនងាយស្រួលក្នុងការលេងនៅក្រៅប្រទេសកម្ពុជា ប៉ុន្តែខ្ញុំសប្បាយចិត្តដែលបានបំលែងឱកាសដែលយើងមាន ហើយយើងធ្វើវាបាន»។

លោកបន្តទៀតថា៖«យើងដឹងពីភាពតានតឹងនៃការប្រកួត ហើយសម្រាប់យើងវាជារឿងសំខាន់ក្នុងការព្យាយាមស្វែងរកគ្រាប់បាល់ និងព្យាយាមប្រយុទ្ធនៅតំបន់ទំនេរដែលយើងមាន»។

ក្នុង​ពាន​រង្វាន់​ AFC Cup 2023/24 ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា F ជា​មួយ​ក្រុម Macarthur​ FC របស់ អូស្ត្រាលី Dynamic Herb Cebu របស់ហ្វីលីពីន និង Shan United របស់​មីយ៉ាន់ម៉ា វគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ាន៕

ស្ថិតិរបស់ភ្នំពេញក្រោន ទល់នឹង Dynamic Herb Cebu របស់ហ្វីលីពីន៖

Share.