Rafael Andres Nieto ខ្សែប្រយុទ្ធរបស់ ភ្នំពេញក្រោន

យោងតាមការចុះផ្សាយរបស់ Sofa Score INT បានបញ្ចេញបញ្ជីឈ្មោះកីឡាករល្អប្រចាំសប្តាហ៍ទី១ ទាំង១១នាក់ នៃពានរង្វាន់ AFC Cup រដូវកាល ២០២៣-២៤ វគ្គចែកពូល (Team of the Week AFC Cup Matchday 1) ស្របពេលសមាជិករបស់ភ្នំពេញក្រោន មាន២នាក់។

Kyaw Soe Moe ខ្សែការពាររបស់ ភ្នំពេញក្រោន

កីឡាករល្អប្រចាំសប្តាហ៍ទី១ ទាំង១១នាក់ នៃពានរង្វាន់ AFC Cup៖

  1. Saud Al Hoshan អ្នកចាំទីរបស់ Kuwait SC
  2. Daniel Afaneh ខ្សែការពាររបស់ Al-Wehdat SC
  3. Kyaw Soe Moe ខ្សែការពាររបស់ ភ្នំពេញក្រោន
  4. Magamed Uzdenov ខ្សែបម្រើរបស់ Abdysh-Ata Kant
  5. Daouda Dieme ខ្សែបម្រើរបស់ Al-Qasim
  6. Sahal Abdul Samad ខ្សែបម្រើស្លាបរបស់ Mohun Bagan
  7. Eber Bessa ខ្សែបម្រើរបស់ Bali United
  8. Mohammed Rashid ខ្សែបម្រើរបស់ Bali United
  9. Darren Lok ខ្សែប្រយុទ្ធរបស់ Sabah
  10. Dimitri Petratos ខ្សែប្រយុទ្ធរបស់ Mohun Bagan SG
  11. Rafael Andres Nieto ខ្សែប្រយុទ្ធរបស់ ភ្នំពេញក្រោន។

ក្លិបបាល់ទាត់ភ្នំពេញក្រោន បាន​យក​ឈ្នះក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុង​លទ្ធផល ៣-០ កាលពីរាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន វគ្គជម្រុះ​ពូល F នៃ​ពាន​រង្វាន់ AFC Cup 2023/24។

ក្នុង​ពាន​រង្វាន់​ AFC Cup 2023/24 ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន របស់កម្ពុជា ស្ថិតពូលជា F ជា​មួយ​ក្រុម Macarthur​ FC របស់ អូស្ត្រាលី Dynamic Herb Cebu របស់ហ្វីលីពីន និង Shan United របស់​មីយ៉ាន់ម៉ា វគ្គចែកពូល AFC Cup 2023/24 តំបន់អាស៊ាន។

កម្មវិធីប្រកួត​បន្ត​របស់ភ្នំពេញក្រោន ៖

  • ប្រកួតទី២៖ ភ្នំពេញក្រោន ជួប Shan United ថ្ងៃទី០៥ តុលា នៅពហុកីឡាជាតិ វេលាម៉ោង ០៧:០០នាទីយប់
  • ប្រកួតទី៣៖ ភ្នំពេញក្រោន ជួប Macarthur​ FC ថ្ងៃទី២៦ តុលា នៅពហុកីឡាជាតិ វេលាម៉ោង ០៧:០០នាទីយប់
  • ប្រកួតទី៤៖ Macarthur​ FC ជួប ភ្នំពេញក្រោន ថ្ងៃទី០៩ វិច្ឆិកា នៅកីឡដ្ឋាន THUWUNNA STADIUM (YANGON) វេលាម៉ោង ០៧:០០នាទីយប់
  • ប្រកួតទី៥៖ ភ្នំពេញក្រោន ជួប Dynamic Herb Cebu ថ្ងៃទី៣០ វិច្ឆិកា នៅកីឡដ្ឋាន Smart RSN វេលាម៉ោង ០៧:០០នាទីយប់
  • ប្រកួតទី៦៖ Shan United ជួប ភ្នំពេញក្រោន នៅកីឡដ្ឋាន RIZAL MEMORIAL SPORTS COMPLEX (MANILA) វេលាម៉ោង ០៧:០០នាទីយប់៕

ស្ថិតិរបស់ភ្នំពេញក្រោន ទល់នឹង Dynamic Herb Cebu របស់ហ្វីលីពីន៖

Share.