ក្លិបបាល់ទាត់ភ្នំពេញក្រោន ធ្វើ​បាន​យ៉ាង​ល្អ​នៅ ៦ប្រកួត​ចុង​ក្រោយ​នេះ ដោយ​​រក​បាន​ជ័យ​ជម្នះ​គ្រប់​ការ​ប្រកួត និង​ស៊ុត​បាន ១៤គ្រាប់ របូតវិញតែ ៤គ្រាប់ប៉ុណ្ណេះ ក្រោយ​យក​ឈ្នះ​ក្រុម Dynamic Herb Cebu របស់ហ្វីលីពីន ក្នុង​លទ្ធ ផល ៣ទល់និង០ នារាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា នៅកីឡដ្ឋាន Rizal Memorial នៅប្រទេសហ្វីលីពីន វគ្គជម្រុះ​ពូល F នៃ​ពាន​រង្វាន់ AFC Cup 2023/24។

គិត​ត្រឹម ៦ប្រកួត​ចុង​ក្រោយ​នេះ​ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ​លើក​ក្រុមទាំង៦រួមមាន៖

-AFC Cup៖ ភ្នំពេញក្រោន ៤-០ Young Elephants នៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃ​ពុធ ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​វគ្គ ​Preliminary round 2 ប្រចាំ​តំបន់​អាស៊ាន

-AFC Cup៖ Tampines Rovers ២-៣ Phnom Penh Crown នៅកីឡដ្ឋាន Jalan Besar ​កាលពីយប់​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣ ជម្រុះក្នុងតំបន់​អាស៊ីភាគ​អាគ្នេយ៍ (ASEAN Zone)

CPL៖ ភ្នំពេញក្រោន ១-០ Tiffy Army នៅកីឡដ្ឋាន Smart RSN កាល​ពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វគ្គសន្សុំពិន្ទុលីគកំពូលកម្ពុជា សប្ដាហ៍ទី៣

CPL៖ ភ្នំពេញក្រោន ៣-២ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន កំពង់ស្ពឺ កាល​ពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វគ្គសន្សុំពិន្ទុលីគកំពូលកម្ពុជា សប្ដាហ៍ទី៤

CPL៖ ភ្នំពេញក្រោន ១-០ វិសាខា នៅកីឡដ្ឋាន ព្រីនស៍ កាល​ពី​ថ្ងៃទីកញ្ញា ខែកញ្ញា ឆ្នាំ២០២៣ វគ្គសន្សុំពិន្ទុលីគកំពូលកម្ពុជា សប្ដាហ៍ទី៥

AFC Cup៖ Phnom Penh Crown ៣-០ Dynamic Herb Cebu នៅកីឡដ្ឋាន Rizal Memorial នារាត្រី​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ​២០២៣ ជម្រុះក្នុងពូល F តំបន់​អាស៊ីភាគ​អាគ្នេយ៍ (ASEAN Zone)

កម្មវិធីប្រកួត​បន្ត​របស់ភ្នំពេញក្រោន ៖

AFC Cup៖ ប្រកួតទី២៖ ភ្នំពេញក្រោន ជួប Shan United ថ្ងៃទី០៥ តុលា នៅពហុកីឡាជាតិ វេលាម៉ោង ០៧:០០នាទីយប់

CPL៖ នំពេញក្រោន ជួប អាយ អេស អាយ ដង្កោសែនជ័យ នៅឡដ្ឋាន Smart RSN ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣៕

Share.