សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយជូនកម្ពុជាឡើងវិញតាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)ក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លាអាមេរិក។ ដោយឡែកភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿននីតិវិធីពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិកផងដែរ។ នេះបើយោងតាមលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

Share.