សៀមរាប៖ ព្រោះតែខឹងរឿងហាមកូនស្រីមិនឱ្យនិយាយទូរស័ព្ទច្រើនពេក ប៉ុន្តែកូនស្រីមិនស្ដាប់តាម ឪពុកបង្កើតខឹងវាយបីដៃចំកញ្ចឹងក បណ្ដាលឱ្យកូនស្រីដួលស្លាប់នៅមុខផ្ទះ កាលពីវេលាម៉ោង ១៨ និង ៣០នាទី នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចខ្យូសមុខផ្ទះ ស្ថិតនៅក្នុងភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនរងគ្រោះ ឈ្មោះ ង៉ិក ស្រីគីម ភេទស្រី អាយុ ១៤ ឆ្នាំ រស់នៅក្នុងភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែកជនសង្ស័យជាឪពុលមានឈ្មោះ ឈិត ង៉ែត អាយុ៥៥ ឆ្នាំ មុខរបរ កសិករ ជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ រស់នៅភូមិឃុំ កើតហេតុខាងលើ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុឪពុកបានហាមកូនមិនឱ្យនិយាយទូរស័ព្ទច្រើនពេក តែកូនស្រីមិនស្តាប់សម្តីរបស់ឳពុកឡើយ ទើបធ្វើឱ្យឪពុកខឹងយ៉ាងខ្លាំង ហើយក៏បានវាយទៅលើកូនស្រីបីដៃចំកញ្ចឹងក បណ្តាលឲ្យកូនស្រីដួលស្លាប់នៅមុខផ្ទះ។ ក្រោយកើតហេតុភ្លាម សមត្ថកិច្ចបានចុះមកឃាត់ខ្លួនជនសង្ស័យជាឪពុកយកមកចាត់ការបន្តតាមផ្លូវច្បាប់៕

Share.