រដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌខាងមុខនេះ គឺជាពេលវេលាសម្បូរទឹកភ្លៀង ម៉្លោះហើយទឹកធ្លាក់ភ្នំគូលែនក៏សម្បូរទឹកដែរ ហើយអាកាសធាតុត្រជាក់ស្រួលជាទីកម្សាន្តដ៏ស្រស់ស្រាយមួយសម្រាប់អ្នកចូលចិត្តទឹកជ្រោះធ្លាក់។

និយាយពីឧទ្យានជាតិភ្នំគូលែន ទឹកធ្លាក់មួយនេះជាទឹកធ្លាក់ដែរមានប្រជាប្រិយភាពជាងគេ គឺដោយសារអ្នកទេសចរទាំងជាតិ និងអន្តរជាតិមិនដែលរំលងការទៅទស្សនា និងងូតទឹកលេងនៅទឹកធ្លាក់មួយនេះឡើយ។ រូបភាពក្រសួងទេសចរណ៍

ទឹកធ្លាក់ភ្នំគូលែន ជារមណីយដ្ឋានបែបធម្មជាតិ ដ៏ស្រស់ត្រកាលដែលធ្វើអោយមានភាពទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើនកុះករ មកទស្សនានូវទេសភាពធម្មជាតិនៃទឹកធ្លាក់ ព្រៃភ្នំ និងងូតទឹកកម្សាន្ត។ ជាពិសេសទៅទៀតនោះ ភ្ញៀវទេសចរទទួលបាននៅអារម្មណ៍ស្រស់ថ្លា និងខ្យល់អាកាសបរិសុទ្ធ។

ទឹកធ្លាក់ភ្នំគូលែន មានចម្ងាយប្រហែល 52.5គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា បត់ឆ្វេងប្រហែល 4.5គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ67 ប្រហែល 23.5គីឡូម៉ែត្រ បត់ស្តាំប្រហែល 2គីឡូម៉ែត្រ នឹងទៅដល់រង្វង់មូលភ្នំគូលែន ត្រូវបត់ស្តាំនៅផ្លូវទីពីរ រួចបន្តធ្វើដំណើរប្រហែល 21.5គីឡូម៉ែត្រ យើងនឹងទៅដល់ទឹកធ្លាក់។

សូមទស្សនាបណ្ដុំរូបភាពទឹកធ្លាក់ភ្នំគូលែន ខេត្តសៀមរាបខាងក្រោមនេះ

បណ្ដុំរូបភាព៖ ក្រសួងទេសចរណ៍

Share.