កម្មវិធី​ប្រកួត​ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) ឬ Hun Sen Cup 2023 ជើង​ឯក​ថ្នាក់​ខេត្ត​ នឹង​បញ្ចប់​វគ្គ​ជម្រុះ​​តាម​ពូល​នៅ​ថ្ងៃ​នេះ​ហើយ ខណៈ​គូ​ចុងក្រោយ​ក្រុម​បាល់ទាត់​​អធិរាជដំរីឦសានរបស់​ខេត្ត​រតនគីរី ត្រូវ​ នឹង​ត្រូវ​ជួប​ក្រុម​សន្តិភាពខេត្តកំពង់ធំ នៅទីលាន​វិទ្យាល័យ​កំពង់ធំ វេលា​ម៉ោង ៣ៈ៤៥នាទីរសៀល។

អត្ថបទពាក់ព័ន្ធ៖ប្រកួតពានរង្វាន់ Hun Sen លើកទី១៧ ឆ្នាំ២០២៣-២០២៤ ប្រាក់រង្វាន់មានការកើនឡើង

កម្មវិធីប្រកួតថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣

ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ជើង​ឯក​ថ្នាក់​ខេត្ត​ រដូវកាល២០២៣-២៤ បាន​បែកចែក​ក្រុម​ចូលរួម​ទាំង​២០ ជា​៤​ពូល​ផ្សេង​គ្នា ដើម្បី​ប្រកួត​វិលជុំ​តាម​ពូល​សន្សំ​ពិន្ទុ​ចំនួន​២​ជើង​ម្នាក់ ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ១ និង​លេខ២​មាន​ឈ្មោះ​បន្ត​ទៅ​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ រហូត​ដល់​រក​ម្ចាស់​ជើង​ឯក​ឃើញ៕

អត្ថបទពាក់ព័ន្ធ៖ផ្លូវការ! ពានរង្វាន់ Hun Sen Cup អាចចុះឈ្មោះ កីឡាករបរទេសបានចំនួន ៦នាក់

Share.