កាលពីសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ធ្វើការ​ប្រជុំ​ជាមួយ​ប្រតិភូ​តំណាង​ក្លិប​បាល់ទាត់នៃជម្រើសជើងឯកខេមបូឌាព្រីមៀរលីគ និងជម្រើសជើងឯកកម្ពុជាលីគ២ ស្តីពី​ការ​អនុញ្ញាតឱ្យមានកីឡាករបរទេសចូលរួមប្រកួតបាន។

សម្រាប់​ប្រាក់​រង្វាន់ ពានរង្វាន់សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) មាន​ដូច​ខាង​ក្រោម៖


១. ក្រុម​ជើង​ឯក ទទួល​បាន​​ប្រាក់រង្វាន់ ២០លានរៀល
២. ក្រុម​ជើង​ឯក​រង ទទួល​បាន​​ប្រាក់​រង្វាន់ ១០លានរៀល
៣. ក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ៨លានរៀល
៤.កីឡាករទាត់​ចូល​ទី​ច្រើន​ជាងគេ ទទួលបានប្រាក់​រង្វាន់ ២លានរៀល
៥. អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២លានរៀល
៦. គ្រូបង្វឹកល្អជាងគេ ទទួលបានប្រាក់រង្វាន់ ២លានរៀល

សម្រាប់​ប្រាក់​រង្វាន់ ពានរង្វាន់សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) មាន​ដូច​ខាង​ក្រោម៖

១. ក្រុម​ជើង​ឯក ទទួល​បាន​​ប្រាក់រង្វាន់ ១៥០លានរៀល
២. ក្រុម​ជើង​ឯក​រង ទទួល​បាន​​ប្រាក់​រង្វាន់ ១០០លានរៀល
៣. ក្រុមលេខ៣ ទទួលបានប្រាក់រង្វាន់ ៧០លានរៀល
៤. ក្រុមអាជ្ញាកណ្ដាលល្អ ទទួល​បាន​ប្រាក់​រង្វាន់ ៨លានរៀល
៥. ក្រុម FAIR PLAY ទទួល​បាន​ប្រាក់​រង្វាន់ ១០លានរៀល
៦.កីឡាករទាត់​ចូល​ទី​ច្រើន​ជាងគេ ទទួលបានប្រាក់​រង្វាន់ ៥លានរៀល
៧. អ្នកចាំទីល្អជាងគេ ទទួលបានប្រាក់រង្វាន់ ៥លានរៀល
៨. គ្រូបង្វឹកល្អជាងគេ ទទួលបានប្រាក់រង្វាន់ ៥លានរៀល
៩. កីឡាករល្អជាងគេ ទទួលបានប្រាក់រង្វាន់ ៥លានរៀល

កម្មវិធីប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) ខណ:សប្តាហ៍ទី១ ថ្ងៃអង្គារ ទី២៨ ខែមីនាឆ្នាំ២០២៣ និងថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣៖​

គួរបញ្ជាក់ថា ក្លិបបាល់ទាត់វិសាខាបានបំបែកកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមក ពោលគឺចាប់តាំងពីពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ មកមានតែក្លិបបាល់ទាត់វិសាខាមួយប៉ុណ្ណោះដែលឈ្នះ៣ឆ្នាំជាប់ៗគ្នា នៅឆ្នាំ ២០២០,២០២១ និង២០២២។ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត​នោះ​ក្រុម​វិសាខា មិន​ចាញ់​ទាល់​តែ​សោះ​ទាំង​៣ឆ្នាំ​តែ​ម្តង៕

Share.