កីឡាករវាយសី សុខ រីករាយ របស់កម្ពុជា បានបន្តឈ្នះ ២ប្រកួត​ជាប់ៗ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើកទី១៩ នៅប្រទេសចិន ដោយក្នុងនោះឈ្នះកីឡាករកម្ពុជារូបនេះប្រកួតនៅក្នុងវគ្គ ៦៤នាក់ ប្រកួតឈ្នះកីឡាករ Raymond Sing របស់ទីម័រក្នុងលទ្ធផល ២១-09 និង ២១-១៤។

នៅក្នុងវគ្គ 32នាក់ កីឡាករ សុខ រីករាយ ប្រកួតឈ្នះកីឡាករ Ali hayati របស់អ៊ីរ៉ង់ ក្នុង លទ្ធ​ផល២១-១៨ និង ២១-១៣។ ប្រកួត​ថ្ងៃទី៣ តុលា កីឡាករ សុខ រីករាយ ប្រកួតឈ្នះកីឡាករ Ali hayati របស់អ៊ីរ៉ង់ ក្នុងលទ្ធផល ២ សិត​ទល់ ០ កាលពីម្សិលមិញនេះ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើកទី១៩ នៅប្រទេសចិន។

សម្រាប់នារសៀលថ្ងៃទី៤ ខែតុលានេះ កីឡាករ សុខ រីករាយ នឹងត្រូវប្រកួតជាមួយម្ចាស់ផ្ទះចិន កីឡាករ Shi yuqi ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៩ និងបច្ចុប្បន្ន ជាប់ចំណាត់ថ្នាក់លេខ ៦ ពិភពលោក វគ្គ ១៦ក្រុមចុងក្រោយ វេលាម៉ោង ១០:០០នាទីព្រឹក នៅទីលាន Binjing Gymnasium៕

*សម្គាល់៖ កម្មវិធីប្រកួតខាងលើក គិត​តាម​ម៉ោង នៅទីក្រុងហាងចូវ ប្រទេសចិន។

Share.