បាត់ដំបង÷ មន្ត្រីសាលាស្រុកកំរៀងបានឲ្យដឹងថា មូលដ្ឋានស្រុកកំរៀង ទឹកភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានបង្កជាជំនន់ប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៤ ឃុំ ដែលស្មើប្រជាជនចំនួន៤៤៤គ្រួសារ។

ភូមិសាស្ត្រដែលប៉ះពាល់ជនលិចដោយទឹកភ្លៀងនេះរួមមាន៖ ឃុំអូរដា ប៉ះពាល់ ៧៦ខ្នង, ឃុំត្រាងប៉ះពាល់ ១៤១ខ្នង, ឃុំតាសែនជន់លិចចំនួន៩៦ខ្នង និងឃុំតាក្រី ជន់លិចចំនួន១៣១ខ្នង។

លោក សុខ ដែន អភិបាលស្រុកកំរៀងប្រាប់ឱ្យដឹងនៅថ្ងៃទី៤ ខែតុលានេះថា នៅព្រឹកនេះទឹកភ្លៀងនៅតែបន្តធ្លាក់ និងរលឹមដោយកន្លែង ចំណែកកម្ពស់ទឹកជំនន់ក៏នៅតែបន្តជន់ និងកើនឡើង។ ជាមួយគ្នាលោកបានដាក់កម្លាំងគណ:បញ្ជាការស្រុកជាច្រើនចុះប្រចាំការតាមគោលដៅដែលត្រូវប្រុងប្រយ័ត្ន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា៕

អត្ថបទ៖ដំបងក្រញូង

Share.