លោកយាយ Dorothy Hoffner អាយុ ១០៤ឆ្នាំម្នាក់ រស់នៅទីក្រុង Chicago សង្ឃឹមថា នឹងត្រូវបានគេទទួលស្គាល់ថា ជាមនុស្សវ័យចំណាស់បំផុតដែលបានលោតឆ័ត្រយោងចុះពីលើយន្ដហោះកម្ពស់ ៤,១១៤ម៉ែត្រ នៅភាគខាងជើងរដ្ឋ Illinois។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។

កាសែត Chicago Tribune បានរាយការណ៍ថា «អាយុគ្រាន់តែជាតួរលេខមួយប៉ុណ្ណោះ»។ លោកយាយ Hoffner បានប្រាប់មនុស្សទាំងអស់ ដោយក្ដីរីករាយបន្ទាប់ពីចុះដល់ដីកាលពីថ្ងៃអាទិត្យ នៅឯ Skydive Chicago ក្នុងទីក្រុង Ottawa ចម្ងាយប្រហែល ១៤០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Chicago ។

ឯតទគ្គកម្មពិភពលោកហ្គីណេស សម្រាប់អ្នកលោតឆ័ត្រយោងចាស់ជាងគេពីមុន ត្រូវបានកំណត់ក្នុងខែឧសភា ឆ្នាំ២០២២ ដោយលោក Linnéa Ingegärd Larsson អាយុ ១០៣ឆ្នាំមកពីប្រទេសស៊ុយអែត។

សម្រាប់ឆ្នាំ២០២៣នេះ Skydive Chicago កំពុងធ្វើការដើម្បីបំបែកកំណត់ត្រាថ្មីលើកំណត់ត្រាចាស់ ដោយបានបញ្ជាក់ពីការលោតឆ័ត្រយោងរបស់លោកយាយ Hoffner ជាកំណត់ត្រា WLS-TV ។

គួររំលឹកថា​ លោកយាយ Hoffner ធ្លាប់បានលោតចុះពីលើអាកាសជាលើកដំបូងនៅពេលលោកយាយមានអាយុ ១០០ឆ្នាំ និងមានបំណងជិះបាឡុងខ្យល់ហោះលើមេឃក្នុងវ័យ ១០៥ឆ្នាំបន្ដទៀត៕

ប្រភព៖ AP News

Share.