ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ជប់ការប្រកួតសប្តាហ៍ទី៧ ហើយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះឃើញថាកីឡដ្ឋានខេត្តស្វាយរៀង របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង មានអ្នកគាំទ្រចូលទស្សនា ច្រើនជាងគេ ពោលគឺមានចំនួន៩៩៨២នាក់ ត្រឹមសប្តាហ៍ទី៧។

ខាងក្រោមនេះជាចំនួនអ្នកគាំទ្រតាមកីឡដ្ឋាននីមួយៗ៖

កីឡដ្ឋានខេត្តស្វាយរៀង មានចំនួន ៩៩៨២នាក់

កីឡដ្ឋានព្រីនស៍ មានចំនួន ៨៣៨០នាក់

ពហុកីឡដ្ឋានជាតិ (អូឡាំពិក) មានចំនួន ៧១២៨នាក់

កីឡដ្ឋាន អេ អាយ អេ ខេអ៉ឹមអេឃ ផាក មានចំនួ​ន ៦០៨៧នាក់

កីឡដ្ឋានហនុមាន មានចំនួន ៤៨៣២នាក់

កីឡដ្ឋានខេត្តព្រៃវែង មានចំនួន ៤២០៣នាក់

កីឡដ្ឋានខេត្តកំពង់ស្ពឺ មានចំ​នួន ២៥៥៨នាក់

កីឡដ្ឋានគិរីវង់សុខសែនជ័យ មានចំនួន ១៦៥២នាក់

កីឡដ្ឋានស្តាតចាស់ មានចំនួន ៩៣១នាក់

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នឹងសំរាកចំនួន ២សប្តាហ៍ពោលគឺ ចំថ្ងៃ FIFA Day ដូចនេះការប្រកួត នឹងវិលត្រលបមកវិញនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕

Share.