កំពង់ធំ៖ ឯកឧត្ដម ងួន រតន: ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យក្រុមប្រតិបត្តិសាខា ដឹកនាំដោយលោក លោក កែវ ផល នាយកសាខា សហការជាមួយមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាល ឣង្គការបង្ការរបួសឣាស៊ី ដឹកនាំអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ បានចុះធ្វើយុទ្ធានាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅចំណុចមុខវិទ្យាល័យស្ទឹងសែន ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

លោក កែវ ផល បានលើកឡើងដែរថា ចំពោះការអនុវត្តសកម្មភាពនេះ គឺក្នុងគោលបំណងចូលរួមការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលបាន នឹងកំពុងតែធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ដើម្បីចូលរួមទាំងអស់គ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានពិការភាព បាត់បង់ជីវិតមនុស្ស ការខូចខាតនូវទ្រព្យសម្បត្តិឯកជន និងសាធារណៈជាដើម។

លោកបន្តទៀតថា យុទ្ធនានេះក្រុមការងារបានផ្សព្វផ្សាយដោយ ផ្តល់មួកសុវត្ថិភាពចំនួន២០មួក (ក្នុងនោះមួកសាខាកាកបាទក្រហមកម្ពុជាខេត្ត១០មួក និងមួករបស់មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត១០មួក)។ ចែកខិត្តប័ណ្ណជំនួយស្មារតី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកចំនួន១៥០សន្លឹក។ ប័ណ្ណអ្វីដែលអ្នកបើកបរត្រូវដឹងចំនួន១៥០សន្លឹក សេចក្តីអំពាវនាវស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន១៥០សន្លឹក ស្ទិកគ័រចំណាំងផ្លាតចំនួន១៥០សន្លឹក ផ្តល់ខិត្តប័ណ្ណរបៀបពាក់មួកសុវត្ថិភាពចំនួន១២០សន្លឹក ខិត្តប័ណ្ណលើកកម្ពស់សិទ្ធជនពិការចំនួន១៣៥សន្លឹក៕

អត្ថបទ៖ កំពង់ធំ

Share.