កីឡាករ ទឹម វង្សរ៉ាវុធ និងកីឡាករ ទឹម រិទ្ធីស័ក្តិ កំពុងធ្វើដំណើរទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមការប្រកួត HSN 2023 EFOOTBALL 2V2 SEA INVITATIONAL វិញ្ញាសា efootball-console និង mobile នេះយោងតាមការបញ្ជាក់ពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា។

សូមបញ្ជាក់ដែរថា កីឡាករ ទឹម វង្សរ៉ាវុធ នឹងត្រូវប្រកួតលើវិញ្ញាសារ efootball console ស្របពេលដែលកីឡាករ ទឹម រិទ្ធីស័ក្តិ នឹងត្រូវប្រកួតលើវិញ្ញាសារ efootball mobile ដែលព្រឹត្តការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍ HSN 2023 EFOOTBALL 2V2 SEA INVITATIONAL ដែលប្រទេសម៉ាឡេស៊ី ជាម្ចាស់ផ្ទះមាន៨ប្រទេសចូលរួម មានដូចជា ប្រទេសប៊្រុណេ, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ថៃ និងវៀតណាម ប្រកួតលើប្រភេទវិញ្ញាសារ efootbal console និងefootball mobile៕

Share.