ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយុវជន៦នាក់ ប្រដាប់ដោយគ្រាប់ផាវ បាននាំគ្នាដុតបោះ សេរី នៅមុខវរត្ត បង្ករំខានដល់បងប្អូនបនរជាពលរដ្ឋ ព្រះសង្ឃ បរិស័ទអញ្ជើញ ទៅកាន់វេន នៅតាមផ្លូវជាតិលេខ៤ មុខវត្តកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យុវជនទាំង៦នាក់ ទី១ ឈ្មោះ សំអាន ថុនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី ៦ រស់នៅភូមិកំរៀង សង្កាត់កន្ទោក ។ទី២ ឈ្មោះ កុយ វ៉ាន់នាថ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ រស់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ។ ទី៣ ឈ្មោះ អឿន វឌ្ឍនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ រស់នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ។ ទី៤ ឈ្មោះ រុន ភារុណ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្សថ្នាក់ទី៦ រស់នៅភូមិកំរៀង សង្កាត់កន្ទោក ។ ទី៥ ឈ្មោះ ថា បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិកំរៀង សង្កាត់កន្ទោក ។ ទី៦ ឈ្មោះ យុក រ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៦ រស់នៅភូមិកំរៀង សង្កាត់កន្ទោក ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមយុវជនមួយក្រុមខាងលើ នាំគ្នាដុតផាវ បោះ បំផ្ទុះលេង ធ្វើជាល្បែងលេងសើច តែបង្កជាការរំខាន ដល់អ្នកដំណើរ ពិសេស ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅកាន់វេណ ផ្អើលអស់ពលរដ្ឋ ត្រូវបានសមត្ថកុច្ចចុះទៅឃាត់បាន៦នាក់ ដកហូតបានគ្រាប់ផាវចំនួន១៧គ្រាប់ នាំយកទៅប៉ុស្តិ៍ ដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងឱ្យឪពុកម្តាយទៅធនាវិលទៅផ្ទះវិញ ធ្វើការអប់រំបន្តទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.