ខេត្តព្រះសីហនុ៖ រយៈពេល៣ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរចូលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ សរុប១៦១.៤១៥នាក់។

លោក តាំង សុខចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្យ ខេត្តព្រះសីហនុ មានភ្លៀវទេចរចូលមកកម្សាន្តសរុបប្រមាណជា ១៦១.៤១៥នាក់ កើនឡើង ៩០,៨៩% ដែរក្នុងនោះមាន ភ្ញៀវជាតិ១៥៧.០៤៦នាក់ កើនឡើង៩១,៥២% និងភ្ញៀវបរទេសសរុប៤.៣៦៩នាក់ កើនឡើង៧០,៩៣%។

សម្រាប់គោលដៅទេសចរណ៍សម្រាកកម្សាន្តវិញមានមានដូច៖
១.ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តចំនួន០៦ជើង ស្មើនឹង២១១នាក់កើនឡើង៥,៥០% ក្នុងនោះ
ភ្ញៀវជាតិ ០៦នាក់កើនឡើង១០០% និងភ្ញៀវអន្តរជាតិ ២០៥នាក់ កើនឡើង៥,១៣%។
២. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប១.៣៤២នាក់ កើនឡើង៤៧,៦៣% ក្នុងនោះ
ភ្ញៀវជាតិ៧៦៨នាក់ កើនឡើង២៣,៦៧% និង ភ្ញៀវបរទេស៥៧៤នាក់ កើនឡើង៩៩,៣១% ។

៣.ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយ ដ្ឋាននានសរុប១៥៩.៨៦២នាក់ កើនឡើង៩១,៥៧% ក្នុងនោះមានភ្ញៀវជាតិ ១៥៦.២៧២នាក់ កើនឡើង៩២,០៤% និងភ្ញៀវបរទេស៣.៥៩០នាក់ កើនឡើង៧៣,១៨%។
ដោយឡែកពាក់ព័ន្ធសន្តិសុខសុវត្ថិភាពមានភាពល្អប្រសើរ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ៕

អត្ថបទ៖ ព្រះសីហនុ

Share.