ភ្នំពញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនដៃដល់​ ដែរបានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់នារីសង្សា​របណ្តាលឱ្យស្លាប់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទី នៅភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ លឿង ផល្លី ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

តាមការរៀបរាប់ពីជនសង្ស័យបានឱ្យដឹងថា រូបគេមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះជាង១០ឆ្នាំមកហើយ ព្រោះមូលហេតុដែរឈានដល់ការសម្លាប់នេះ ​ដោយសារតែខ្លួនខឹងនារីជាសង្សារមិនព្រមមកជួបខ្លួន​ជាច្រើនសារ ទើបខ្លួនសម្រេចចិត្តយកកាំបិតបុ័ងតោចូលទៅកាប់នារីជាសង្សារមួយកាំបិតចំកញ្ចឹងក បណ្តាលឱ្យស្លាប់នៅក្នុងផ្ទះ រួចក៏គេចខ្លួនបានគេចពីកន្លែងកើតហេតុបាត់ទៅ។

ការឃាត់ខ្លួនជនសង្ស័យនេះ ក្រោយពីកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវនិងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយបានចុះទៅព័ទ្ធចាប់នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋានខេត្តស្វាយរៀង។ បច្ចុប្បន្នជនសង្ស័យខាងលើ បានប្រគល់ឲ្យទៅអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.