បើ​ត្រលប់​ថយ​ក្រោយ​ទៅ​កាល​ពី​៦​​ទៅ​៧​ឆ្នាំ​មុន​ តារា​សម្ដែង​និង​ពិធីករ-ពិធីការិនី​ល្បី​លោក​ ជា​ វណ្ណរិទ្ធិ និង​ កញ្ញា​ ហ៊ិន​ ចាន់​នីរ័ត្ន​គឺ​ជា​​ដៃ​គូ​ដ៏​ស័ក្តិសម​ហើយ​ស៊ី​សង្វាក់​គ្នា​រហូត​មាន​អ្នក​គាំទ្រ​មិន​តិច​នោះ​ទេ​ដែល​យល់​ច្រឡំ​ថា​បុរស​សង្ហា​និង​ស្រី​ស្អាត​គឺ​ជា​គូ​ស្នេហ៍​។

សូមចុច​អាន​ នេះ​បាន​គេហៅ​ថា​​ស្អាត​ល្អ​ជាង​ផ្កា ហ៊ិន​ ចាន់​នីរ័ត្ន​​ អួតសម្រស់​ដ៏​សោភា​​ជា​មួយ​នឹង​ផ្កា​ចំប៉ី​!

រំលឹក​ឡើង​វិញពាក់ព័ន្ធ​នឹង​​រឿង​​ស្នេហា​នេះ​ ​ពិធីករ​ ជា វណ្ណារិទ្ធិ​ បាន​ធ្វើ​ការ​ចែក​រំលែក​ផេកហ្វេក​ប៊ុក​មួយ​ឈ្មោះ​ ដើមឈើ​ ដែល​​ជា​អ្នក​គាំទ្រ​បុរស​សង្ហា​និង​ស្រី​ស្អាត ហើយ​បាន​យល់​ច្រឡំ​ថា​អ្នក​ទាំង​ពីរ​គឺជា​សង្សារ​គ្នា​ ​ដោយ​ហ្វេសប៊ុក​ខាង​លើ​បាន​សរសេរ​រៀប​រាប់​កាល​ពី​ថ្ងៃ​ទី​២៧ ខែកក្កដា កន្លង​មក​ យ៉ាង​ដូច្នេះ​ថា​៖

«ពិធីករ ពិធីការនីនៅប្រទេសយើង សម្រាប់ Adminផ្ទាល់ គឺចូលចិត្តគាត់ទាំង២ បងនីរ័ត្ននិងបងរឹទ្ធិ ចាំបានកាលសម័យមើលកម្មវិធី Cha Cha Cha 2013 2014ប៉ុស្តិ៍បាយ័ន។ កាលហ្នឹង ឲ្យតែដល់ថ្ងៃមើល គ្មានបានដេកថ្ងៃទេ មើលពីដើមដល់ចប់កម្មវិធីរហូតដល់វគ្គចូលប្រអប់កញ្ចក់ចាប់ក្រដាសប្តូរយកលុយ។ ពួកគាត់ទាំង២ សម្តីសម្តៅ ការលេងសើចអីគឺសមរម្យ ថ្លៃថ្នូរ ពិរោះ Admin កាលជំនាន់ហ្នឹងមិនទាន់ចេះលេង Facebook អីស្រួលបួលទេ ស្មានតែ២នាក់គាត់សង្សារគ្នា ចេះតែខំ ship រហូត មិនដឹងថាបងរឹទ្ធិគាត់មានប្រពន្ធ»។

បន្ទាប់​ពី​បាន​ឃើញ​អ្នក​គាំទ្រ​របស់​ខ្លួន​ជាមួយ​នឹង​ដៃគូ​អ្នក​នាង​ ហ៊ិន ចាន់​​នីរ័ត្ន​ លោក​ប៉ា​កូន​ពីរ​រូប​នេះ​បាន​ធ្វើ​ការ​បង្ហោះ​ Share បន្ត​ បែប​លេង​សើច​ថា​៖ «ពីមុន​ Ship ខ្ញុំជាមួយនីរត្ន័​ ចុះឥលូវ​ Ship នីរត្ន័ជាមួយអ្នកណាបេី​ ប៉ាៗកូន២ហេីយហ្នឹង»

នៅ​ខាង​ក្រោម​ផុស​របស់​លោក​ អ្នក​គាំទ្រ​បាន​ចូល​មក​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ ដោយ​មាន​អ្នក​ខ្លះ​និយាយ​ថា​ខ្លួន​ក៏​ធ្លាប់​ជួយ​ចូកចែវ​ចង់​ឃើញ​លោក ​និង​ នីរ័ត្ន​បាន​ដល់​ត្រើយ​ ប៉ុន្តែក៏​មាន​មតិ​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា​ ជួយ​ចូកជួយចែវ​ និង​ ចង់​ឃើញ​អ្នក​នាង ហ៊ិន ចាន់​នីរ័ត្ន​ បាន​​ជា​សង្សារ​ជាមួយ​នឹង​ លោក សេង មង្គល​។

ចុះ​ប្រិយមិត្ត​អ្នក​អាន​ ត្រយង​ញូវស៍​វិញ ធ្លាប់​ចង់​ឱ្យ​លោក​ ជា វណ្ណារិទ្ធិ​ និង​​កញ្ញា ហ៊ិន​ ចាន់​នីរ័ត្ន​ក្លាយ​ជា​សង្សារ​នឹង​គ្នា​ដែរ​ទេ?

Telegram-Troryorng
Share.