
ក្រុមបាល់ទះអង្គុយបុរសកម្ពុជា យកឈ្នះក្រុមថៃ ៣សិតទល់នឹង១ (២៥-១៩, ២៥-១៦, ២១-២៥, ២៥-២២) នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន។
លទ្ធផល២ប្រកួតរបស់កម្ពុជា៖
- កម្ពុជា ០-៣ កាហ្សាក់ស្ថាន (២៥-១២, ២៥-២២, ២៥-១៦)
- កម្ពុជា ៣-១ ថៃ (២៥-១៩, ២៥-១៦, ២១-២៥, ២៥-២២)

ដោយឡែកសម្រាប់ប្រកួតទី៣ នៅថ្ងៃទី២៥ តុលា ក្រុមបាល់ទះអង្គុយកម្ពុជា នឹងត្រូវជួបក្រុមបាល់ទះអង្គុយអ៊ីរ៉ង់ ម៉ោង១៩:០០នាទីយប់ (ម៉ោងនៅប្រទេសចិន)។
បញ្ជាក់៖ ម៉ោងនៅទីក្រុង Hangzhou ប្រទេសចិន លឿនជាងកម្ពុជា ១ម៉ោង
ព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅទីក្រុង Hangzhou ប្រទេសចិន មានចំនួន ២២ប្រភេទកីឡា ស្មើនឹង ៥៦៦វិញ្ញាសា ដាក់ឲ្យបណ្តាប្រទេសក្នុងទ្វីបអាស៊ីប្រជែងមេដាយ ខណ:ការប្រកួតបានចាប់ផ្ដើមកាលពីថ្ងៃទី១៩ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣៕

