
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz កំពុងឈរកំពូលតារាង ៨ប្រកួត ឈ្នះទាំង ៨ ស៊ុតបញ្ចូលទីគូប្រកួតបាន ២០គ្រាប់ របូត ៨គ្រាប់ មាន ២៤ពិន្ទុពេញ។
ក្រុមដែលរកគ្រាប់បាល់បានឆ្លងកាត់ការប្រកួត ៨សប្ដាហ៍ សរុបមាន ១៣៥គ្រាប់៖
១. ព្រះខ័នរាជស្វាយរៀង រកបាន ២០គ្រាប់
២. បឹងកេត រកបាន ១៩គ្រាប់
៣. ព្រៃវែង រកបាន ១៨គ្រាប់
៤. ភ្នំពេញក្រោន រកបាន ១៨គ្រាប់
៥. វិសាខា រកបាន ១៦គ្រាប់
៦. ណាហ្គាវើលដ៍ រកបាន ១៣គ្រាប់
៧. កងយោធពលខេមរភូមិន្ទ រកបាន ១២គ្រាប់
៨. អាយ អេស អាយ ដង្កោរសែនជ័យ រកបាន ៨គ្រាប់
៩. អង្គរថាយហ្គឺរ រកបាន ៧គ្រាប់
១០. គិរីវង់សុខសែនជ័យ រកបាន ៤គ្រាប់
ក្នុងនោះ Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង គឺជាកីឡាករតែម្នាក់គត់ដែលអាចស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ និងគ្រប់ការប្រកួត។

៨ប្រកួតកន្លងមករបស់ព្រះខ័នរាជស្វាយរៀង ឈ្នះ៨ ជាប់គ្នា រួមមាន៖
ប្រកួតទី១៖ ឈ្នះ Tiffy Army ២-០ នៅកីឡដ្ឋានស្តាត់ចាស់
ប្រកួតទិ២៖ ឈ្នះភ្នំពេញក្រោន ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
ប្រកួតទី៣៖ ឈ្នះណាហ្គាវើលដ៍ ១-០ នៅកីឡដ្ឋានខេត្តស្វាយរៀង
ប្រកួតទី៤៖ ឈ្នះ ISI ដង្កោសែនជ័យ ២-១ នៅកីឡដ្ឋាន អេ អាយ អេ ខេអឹមអេច ផាក
ប្រកួតទី៥៖ ឈ្នះអង្គរថាយហ្គឺរ ៥-២ នៅកីឡដ្ឋានខេត្តស្វាយរៀង
ប្រកួតទី៦៖ ឈ្នះវិសាខា ១-០ នៅកីឡដ្ឋាន ព្រីនស៍
ប្រកួតទី៧៖ ឈ្នះព្រៃវែង ៥-៣ នៅកីឡដ្ឋានខេត្តស្វាយរៀង
ប្រកួតទី៨៖ ឈ្នះគិរីវង់សុខសែនជ័យ ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង
តារាងចំណាត់ថ្នាក់ សប្ដាហ៍ទី៨៖

កម្មវិធីប្រកួត សប្ដាហ៍ទី៩៖

