ក្រុមបាល់ទះអង្គុយបុរសកម្ពុជា យកឈ្នះក្រុមជប៉ុន ៣សិតទល់នឹង១​ (២៥-២០, ២៤-២៦, ២៥-១៨, ២៥-១៩) នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ Asian Para Games លើកទី៤ នៅ​ទីក្រុង Hangzhou ប្រទេសចិន ស្របពេលដែលក្រុមបាល់ទះអង្គុយថៃ ឈ្នះមីយ៉ាន់ម៉ា ៣-០។

លទ្ធផល៤ប្រកួតរបស់កម្ពុជា៖

  • កម្ពុជា ០-៣ កាហ្សាក់ស្ថាន (២៥-១២, ២៥-២២, ២៥-១៦)
  • កម្ពុជា ៣-១ ថៃ (២៥-១៩,​ ២៥-១៦, ២១-២៥, ២៥-២២)
  • កម្ពុជា ០-៣ អ៊ីរ៉ង់ (២៥-១៤, ២៥-១៩, ២៥-១៥)
  • កម្ពុជា ៣-១ ជប៉ុន (២៥-២០, ២៤-២៦, ២៥-១៨, ២៥-១៩)។

ដូច្នេះក្រុមបាល់ទះអង្គុយកម្ពុជា ដណ្ដើម​យក​ចំណាត់​ថ្នាក់លេខ៥, ជប៉ុន លេខ៦, ថៃ លេខ៧ និងមីយ៉ាន់ម៉ា លេស៨ នៃព្រឹត្តិការណ៍ Asian Para Games លើកទី៤ ទីក្រុង Hangzhou ប្រទេសចិន ៕

Share.