សិល្បៈជាតិ៖ លោក ស៊ុំ ស៊ីថែ​ន ប្រធាន​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ បាន​លើកឡើងថា កន្លងមក​យុវ​ផលិតករ​ភាពយន្ត​ខ្លី​កម្ពុជា​បាន​ផ្ញើ​រឿង​មក ភាគច្រើន​ជា​ប្រភេទ​រឿង​គ្រួសារដែលមានភាពដដែលៗ។ ​កត្តា​នេះហើយបាន​ធ្វើឱ្យ​លោក​សម្លឹង​ឃើញ​ពី​ភាពខ្វះខាត​របស់​យុវ​ផលិតករ​កម្ពុជា ដែល​មិនទាន់​ឆ្ពោះ​ទៅដល់​គោលដៅដូច​អន្តរជាតិ។

លោកមិនបន្ទោសទេ ប៉ុន្តែលោកលើកឡើង​បន្តថា ភាពយន្ត​ដែល​យុវ​ផលិតករ​បរទេស​បាន​ផលិត គឺមាន​ភាព​សម្បូរបែប ច្រើន​រសជាតិ បើទោះបីជាស្ថិត​សង្គម​គ្រួសារ ក៏ប៉ុន្តែ​ពួកគេ​លើក​ពី​បញ្ហាផ្សេងៗគ្នា​យកមក​បង្ហាញ។ តើ​យុវ​ផលិតករ​កម្ពុជា​គួរ​ធ្វើ​បែបណា និង​គួរ​ពង្រឹង​ការផលិត​ភាពយន្ត​បែបណា ដើម្បី​ដើរ​ឱ្យទាន់​ទីផ្សារ​ភាពយន្ត​នៅអន្តរជាតិ​នោះ សូម​ទស្សនា​បទ​សម្ភាស​របស់​លោក ស៊ុំ ស៊ីថែ​ន ខាងក្រោម​នេះ៖

Share.