ត្បូងឃ្មុំ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ បាន សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកមេមត់ និង ស្រុកត្បូងឃ្មុំ បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងជល់មាន់ចំនួន០២ទីតាំងផ្សេងគ្នាក្នុងថ្ងៃជាមួយ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា តាំងទី១នៅចំណុចនៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ល្បែងសុីសងខុសច្បាប់លេងមាន់ជល់ អ្នកលេងបានរត់គេចខ្លួនអស់ ដោយបន្សល់ទុកវត្ថុតាង រួមមានៈ សត្វមាន់ ចំនួន ០៩ក្បាល ម៉ូតូចំនួន ០៨គ្រឿង ស៊ុមក្រុងមាន់ចំនួន ២០ស៊ុម ជញ្ជីងថ្លឹងចំនួន០១។ ចំណែកទីតាំងទី ២នៅចំណុចចំការស្វាយចន្ទី ស្ថិតនៅភូមិខ្ទុមលិច ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ល្បែងសុីសងមាន់ជល់ ដោយអ្នកលេងបានរត់គេចខ្លួនអស់បន្សល់ទុកវត្ថុតាង នៅកន្លែងរួមមានៈ ម៉ូតូចាស់ ចំនួន ២០គ្រឿង កន្រ្តក់ដាក់មាន់ចំនួន០៦ តុអាប៉ោងចំនួន០១ ជញ្ជីងថ្លឹងមាន់ចំនួន០១ កញ្ចក់បាំងមាន់ចំនួន ០១ កៅអីជ័រចំនួន០៧ ។

ក្នុងករណីបង្ក្រាបល្បែងស៊ីសងលេងមាន់ជល់ទាំងពីរកន្លែងខាងលើនេះផងដែរ ដោយមានការយកចិត្តទុកដាក់បញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា  ស្នងការនគរបាលខេត្តត្បូងឃ្មុំក្រោយពីទទួលបានដំណឹងភ្លាមលោកក៏បញ្ជាឲ្យកម្លាំងចុះបង្ក្រាបភ្លាម៕

អត្ថបទ៖ សាន វីឡែម

Share.