កណ្តាល ៖ ក្រុមក្មេងស្ទាវទំនើង២ក្រុម ប្រដាប់ដោយកាំបិត បុ័ងតោ ដេញកាប់ វាយគ្នា ផ្អើលតាមដងផ្លូវក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ភ្លាមៗកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់បាន២នាក់ ជាក្រុមមានហស្សនាម TangGo TG នៅសល់បក្ខពួក៥នាក់ទៀតកំពុងបន្តតាមចាប់ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ក្រុមក្មេងស្ទាវមួយក្រុមនេះ តែងតែដើរអុកឡុក បង្កអសន្តិសុខក្នុងមូលដ្ឋាន តាមដងផ្លូវ ទីសាធារណៈ ហើយកាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៧នាក់ ដែលមានហស្សនាម TangGo TG ប្រដាប់ដោយកាំបិត បុ័ងតោ ដេញកាប់ទៅលើក្រុមក្មេងស្ទាវមួយក្រុមទៀត ផ្អើលតាមដងផ្លូវក្នុងក្រុងតាខ្មៅ ហើយនាំគ្នារត់គេចខ្លួន ។

សកម្មភាពរបស់ក្រុមក្មេងទំនើងខាងលើ សមត្ថកិច្ច ធ្វើការស្រាវជ្រាវ រហូតដល់ព្រលប់ថ្ងៃដដែល ចាប់ឃាត់ខ្លួនបាន២នាក់ នៅសល់៥នាក់ទៀត សមត្ថកិច្ចកំពុងបន្តស្វែងរក ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.