ក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងទៀត លើវិញ្ញាសាក្រុមចម្រុះ អាយុ ក្រោម ១៧ឆ្នាំ នៃព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣។

ជ័យ​ជម្នះ​នេះ ទទួល​បាន​បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រចាញ់ក្រុមមីយ៉ាន់ម៉ា ទាំងប្រផិតប្រផើយ ក្នុងល​ទ្ធផល ៣-២ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បច្ចុប្បន្ន​ម្ចាស់​ផ្ទះ​កម្ពុជា ដណ្ដើមបានមេដាយសរុប ២គ្រឿង គឺមេដាយប្រាក់ទាំងពីរ មុនបន្ដការប្រកួតឯកត្តជន និង​វាយ​គូ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកាទើបបញ្ចប់ ។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ ដោយមានកីឡាករ-កីឡា​ការិនី​ចូល​រួម​ប្រមាណ ៧០នាក់ មកពី ៥ប្រទេស គឺមានម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត ការប្រកួត​គ្រោង​នឹងធ្វើឡើង ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ តុលា ដល់ ថ្ងៃទី៣ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

Share.