ក្លិបបាល់ទាត់ FC Porto ក្រោមការដឹកនាំរបស់លោក Sergio Conceicao បានយកឈ្នះ Royal Antwerp ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Estadio do Dragao នៃពានរង្វាន់ UEFA Champion League រដូវកាល ២០២៣-២៤ វគ្គសន្សំពិន្ទុពូល H កាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកា។

២គ្រាប់ជ័យជម្នះរបស់ Porto ស៊ុតបញ្ចូលទីដោយកីឡាករ Evanilson នៅនាទី៣២ និង Pepe នៅនាទី៩០+១។ ធ្វើឱ្យខ្សែការពារ Pepe ក្លាយកីឡាករចាស់ជាងគេដែលអាចស៊ុតបញ្ចូលទីនៅ UEFA Champions League (ក្នុងអាយុ ៤០ឆ្នាំ និង ២៥៤ថ្ងៃ) ដោយរូបគេកើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៣៕

ក្រៅពីខ្សែការពាររបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ រូបនេះក៏ជាប់ជាកីឡាករចាស់ជាងគេដែលអាចបង្ហាញខ្លួននៅ UEFA Champions League រដូវកាល ២០២៣-២៤នេះ (ក្នុងអាយុ ៤០ឆ្នាំ និង ២៥៤ថ្ងៃ) ដូចគ្នា។

តារាងចំណាត់ថ្នាក់ពូល H៖

  1. Barcelona ៤ប្រកួត ឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ
  2. Porto ៤ប្រកួត ឈ្នះ៣ ចាញ់១ មាន៩ពិន្ទុ
  3. Shakhtar Donetsk ៤ប្រកួត ឈ្នះ២ ចាញ់២ មាន៦ពិន្ទុ
  4. Royal Antwerp ៤ប្រកួត ចាញ់ទាំង៤ មានសូន្យពិន្ទុ។

លទ្ធផលនៃពានរង្វាន់ UEFA Champion League សប្តាហ៍ទី៣

Share.