ស្ត្រី​ម្នាក់​ដែល​​ឆក់​បេះដូង​ជនជាតិ​អាមេរិក​ដោយ​សំឡេង​ដ៏​ពីរោះ​ជាមួយ​នឹង​អត្ថន័យ​បទ​ចម្រៀង​ Original «It’s Okay» របស់​អ្នក​នាង​នៅ​ក្នុង​កម្មវិធី​ប្រកួត​ AGT (American’s Got Talent) បាន​ប្រកាស​ដំណឹង​អាក្រក់​ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​។

អ្នក​នាង​ Jane Marczewski ឬ​​ឈ្មោះ​នៅ​លើ​ឆាក​ Nightbirde បាន​ប្រកាស​ពី​ដំណឹង​អាក្រក់​នៅ​លើ​ Instagram របស់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​​ទី​ ២ ខែកក្កដា ឆ្នាំ​២០២១ម្សិលមិញ​ស្ដី​ពីការ​ចាកចេញ​របស់​ខ្លួន​ពី​កម្មវិធី​ America’s Got Talent ។

«ចាប់​តាំង​ពី​ថ្ងៃ​ Audition សុខ​ភាព​របស់​ខ្ញុំ​បាន​មាន​សភាព​កាន់​តែ​អាក្រក់​​ ហើយ​ខ្ញុំ​ក៏​កំពុង​តែ​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​មហារីក​ដោយ​ប្រើ​ប្រាស់​អស់​កម្លាំង​ចិត្ត​និង​ថាមពល​របស់​ខ្ញុំ​»។ អ្នក​នាង​បាន​បន្ត​ទៀត​ថា​ «ខ្ញុំ​ពិត​ជា​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ដែល​ខ្ញុំ​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​​ជាមួយ​នឹង​កម្មវិធី​ AGT។ ជីវិត​មិន​បាន​ផ្ដល់​ពេលវេលា​សំរាក​ណាមួយ​ឱ្យ​មនុស្ស​ដែល​គួរ​តែ​ទទួល​នោះ​ទេ​ ប៉ុន្តែ​យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​រឿង​នេះ​ច្បាស់​ណាស់។​​»

អ្នក​នាង​ Nightbirde ទទួល​បាន​កណ្ដឹង​មាស​ពី​លោក​ Simon Cowell កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ក្រោយ​ពី​អ្នក​ជំងឺ​មហារីក​រូប​នេះ​បាន​លើក​យក​បទ​ចម្រៀង​ «It’s Okay» ជា​បទ​ចម្រៀង​ Original និពន្ធ​ដោយ​ខ្លួន​ឯង​ ដែល​បរិយាយ​ពី​សាច់​រឿង​ពិត​កើត​ឡើង​ក្នុង​ជីវិត​កញ្ញា​បាន​ជួប​ប្រទះ​កាល​ពី​ឆ្នាំ​មុន​ខណៈ​ដែល​ប្អូន​ប្រឈម​នឹង​ជំងឺ​មហារីក​។ ប៉ុន្តែ​ Jane មិន​បាន​ផ្ដេកផ្ដួល​នឹង​ជំងឹ​ឡើយ​ អ្នក​នាង​ឡើយ​ព្រោះ​អ្នក​នាង​​មិន​បាន​ទុក​ឱ្យ​ជំងឺ​នេះ​រារាំង​ក្ដី​សុបិន​ឡើយ​ ហើយ​បាន​ទៅ​ចូលរួម​ប្រកួត​កម្មវិធី​ America’s Got Talent ព្រម​ទាំង​ទទួល​បាន​ប៊ូតុងមាស​ថែម​ទៀត​ផង​។

គួរ​ដឹង​ដែរ​ថា​បទ​ចម្រៀង​ «It’s Okay» បទ​ចម្រៀង​ Original ដោយ​អ្នក​នាង Nightbirde មក​ទល់​នឹង​ពេល​នេះ​មាន​ចំនួន​ Views លើ​ Youtube ​៣០​លាន​ដង​ហើយ​ គិត​ចាប់​តាំងពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២១ រហូត​មក​ដល​់​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២១ នេះ៕

Telegram-Troryorng
Share.