ក្រុម​ប្រតិភូ-អត្តពលិកកម្ពុជា បាន​ធ្វើ​​ដំណើរ​មក​​ដល់​មាតុ​ប្រទេស​របស់​ខ្លួន​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ទីក្រុងតូក្យូ ប្រទេស​ជប៉ុន ឆ្នាំ២០២០។ បច្ចុប្បន្ន​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។

ក្រុមប្រតិភូ-អត្តពលិកកម្ពុជាមានសរុបចំនួន៧រូប ក្នុងនោះមាន អត្តពលិក២រូប លើ២ប្រភេទកីឡា គ្រូពេទ្យ គ្រូបង្វឹក ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ទទួល​បន្ទុក​នាយ​បេសកកម្ម និង​នាយ​រង​បេសកកម្ម លោក ញ៉ាន សុខវិសាល។ កីឡាករ​អត្តពលកម្ម​ម្នាក់​គឺ ប៉ែន សុខគង់ បន្តការ​ហ្វឹកហាត់​នៅ​ជប៉ុន មិន​បាន​រួម​ដំណើរ​​ត្រឡប់​មក​វិញ​ទេ។

សូម​បញ្ជាក់​ថា​លទ្ធផល​ប្រកួត​នៅ​ក្នុង​កីឡា​អូឡាំពិក​របស់​អត្តពលិក​កម្ពុជា ទាំង៣​រូប​មាន៖

១) កីឡាករ ប៉ែន សុខគង់ បាន​ចូលរួម​ប្រកួត​រត់​ចម្ងាយ​១០០​ម៉ែត្រ​សេរី​ផ្នែក​បុរស ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដោយ​ស្ថិត​នៅ​ Heat ទី១ ប្រើ​ថិរវេលា​បាន ១១.០២ វិនាទី ឈរ​លេខ៦ ក្នុង​ចំណោម​អ្នក​ស្ថិត​ក្នុង Heat ជាមួយ​គ្នា​ដែល​មាន​៩នាក់។ លទ្ធផល​នេះ​ធ្វើ​ឱ្យ​គេ​អស់​ឱកាស​ឡើង​ប្រកួត​ជុំបន្ត។

២) កីឡាករ ហែម ប៉ុច បាន​ចូលរួម​ហែលទឹក​សេរី ផ្នែក​បុរស​ចម្ងាយ​៥០ម៉ែត្រ ដោយ​រូប​គេ​​ធ្វើ​បាន​២៤.៩១​វិនាទី ឈរ​លេខ​៥២ ក្នុង​ចំណោម​អ្នក​ចូលរួម​៧៣នាក់។

៣) កីឡា​ការិនី ឃឺន ប៊ុនពេជ្រមរក បាន​ចូលរួម​ហែលទឹក​សេរី ផ្នែក​នារី​ចម្ងាយ​៥០​ម៉ែត្រ ដោយ​រូប​គេ​ធ្វើ​បាន​៩២.៤២​វិនាទី ដោយ​ឈរ​ចំណាត់​ថ្នាក់​លេខ​៦៥ ក្នុង​ចំណោម​អ្នក​ហែល​សរុប​៨៣នាក់។

រូបភាព៖ Sea Games 2023

Telegram-Troryorng
Share.