ពានរង្វាន់ UEFA European 2024 លើកទី១៧ ដែលប្រទេសអាឡឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ពេលនេះបានបញ្ចប់វគ្គជម្រុះបណ្តើរៗហើយ ក្នុងនោះមានដូចជា ព័រទុយហ្គាល់ បារាំង និងអេស្ប៉ាញ និងប្រទេសផ្សេងៗទៀតបានកក់សំបុត្រយន្តហោះ។
ស្របពេលដែលប្រទេសន័រវេស របស់ខ្សែប្រយុទ្ធឆ្នើម Erling Haaland បានធ្លាក់ត្រឹមវគ្គជម្រុះពូល A ក្រោយឆ្លងកាត់ ៨ប្រកួត ឈ្នះ៣ ស្មើ២ និងចាញ់៣ មាន១១ពិន្ទុ។
ប្រទេសដែលបានកក់សំបុត្រយន្តហោះ UEFA Euro 2024 នៅអាល្លឺម៉ង់ មានដូចជា៖
- ម្ចាស់ផ្ទះអាល្លឺម៉ង់
- បែលហ្ស៊ិក លេខ១ ពូល F
- បារាំង លេខ១ ពូល B
- ព័រទុយហ្គាល់ លេខ១ ពូល J
- អេស្ប៉ាញ លេខ១ ពូល A
- ស្កុតឡែន លេខ២ ពូល A
- តួកគី លេខ១ ពូល D
- អូទ្រីស លេខ២ ពូល F
- អង់គ្លេស លេខ១ ពូល C
- ហុងគ្រី លេខ១ ពូល G
- ស្លូវ៉ាគី លេខ២ ពូល J
- អាល់បានី លេខ១ ពូល E
- ដាណឺម៉ាក លេខ១ ពូល H
- ហូឡង់ លេខ២ ពូល B
- រ៉ូម៉ានី លេខ២ ពូល I
- ស្វីស លេខ១ ពូល I
- ស៊ែប៊ី លេខ២ ពូល G
បច្ចុប្បន្ននៅសល់ ៧ក្រុមបន្ថែមទៀត ដើម្បីគ្រប់ ២៤ក្រុម ចូលរួមពានរង្វាន់ UEFA European 2024 លើកទី១៧ ដែលប្រទេសអាឡឺម៉ង់ បែងចែកជា ៦ពូល៕