ពានរង្វាន់ UEFA European 2024 លើកទី១៧ ដែលប្រទេសអាឡឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ពេលនេះបានបញ្ចប់វគ្គជម្រុះហើយ ដោយរកឃើញក្រុមសរុប ២០ក្រុមកក់សំបុត្រយន្តហោះទៅជុំចុងក្រោយ។

ប្រទេសដែលបានកក់សំបុត្រយន្តហោះ UEFA Euro 2024 នៅអាល្លឺម៉ង់ មានដូចជា៖

  1. ម្ចាស់ផ្ទះអាល្លឺម៉ង់
  2. បែលហ្ស៊ិក លេខ១ ពូល F
  3. បារាំង លេខ១ ពូល B
  4. ព័រទុយហ្គាល់ លេខ១ ពូល J
  5. អេស្ប៉ាញ​ លេខ១ ពូល A
  6. ស្កុតឡែន លេខ២ ពូល A
  7. តួ​ក​គី លេខ១ ពូ​ល D
  8. អូទ្រីស លេខ២ ពូល F
  9. អង់គ្លេស លេខ១ ​ពូល C
  10. ហុងគ្រី លេខ១ ​ពូល G
  11. ស្លូវ៉ាគី លេខ២ ពូល J
  12. អាល់បានី លេខ១ ពូល E
  13. ដាណឺម៉ាក លេខ១ ពូល H
  14. ហូឡង់ លេខ២ ពូល B
  15. រ៉ូម៉ានី លេខ២ ពូល I
  16. ស្វីស លេខ១ ពូល I
  17. ស៊ែប៊ី លេខ២ ពូល G
  18. សាធារណរដ្ឋឆេក លេខ២ ពូល E
  19. អ៊ីតាលី លេខ២ ពូល C
  20. ស្លូវេនី លេខ២ ពូល H

បច្ចុប្បន្ននៅសល់ ៤ក្រុមបន្ថែមទៀត ប្រកួតជម្រុះក្នុងពានរង្វាន់ UEFA Nations League ដើម្បីគ្រប់ ២៤ក្រុម ចូលរួមពានរង្វាន់ UEFA European 2024 លើកទី១៧ ដែលប្រទេសអាឡឺម៉ង់ បែងចែកជា ៦ពូល៕

Share.