ផ្ដើម​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ក្រោយ​បាន​រួមសម្ដែង​ជាមួយ​គ្នា​នៅ​ក្នុង​រឿង​ «Crash Landing On You» ព្រម​ទាំង​ប្រកាស​ទទួល​ស្គាល់​ស្នេហា​នេះ​ជា​សាធារណៈ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រីករាយ​និង​អបអរសាទរ​មួយ​រយៈ​​កន្លងមក​ហើយ​ ប៉ុន្តែ​រូបភាព​ផ្អែមល្ហែម​របស់​អ្នក​ទាំងពីរ​កម្រ​នឹង​បង្ហាញ​ឱ្យ​អ្នក​គាំទ្រ​បាន​ឃើញ​ណាស់​ ទោះ​ជា​ទាក់ទង​គ្នា​ជាង​មួយ​ឆ្នាំ​កន្លះ​ក្ដី​។​

ថ្វី​ត្បិត​តែ​គូស្នេហ៍​ទាំង​ពីរ​ជា​អ្នក​និយម​លេង​កូនគោល​ ហើយ​តែងតែ​លេង​កូនគោល​ជាមួយ​គ្នា​ញឹកញាប់​​ប៉ុន្តែ​រូប​ភាព​ណាត់​គ្នា​​នៅ​កន្លែង​លេង​កូន​គោល​មិន​ដែល​ត្រូវ​បាន​ទម្លាយ​ចេញ​មក​ខាង​ក្រៅ​នោះ​ទេ​។

នៅ​ក្នុង​កម្មវិធី​មួយ​ថ្មីៗ​នេះ​ Son Ye Jin បាន​បង្ហើប​ថា​អ្នក​នាង​ធ្លាប់​លេង​កូន​គោល​ ប៉ុន្តែ​ឈប់​លេង​មួយ​រយៈ​ធំ​រហូត​ដល់​ថ្មី​ៗ​នេះ​ចាប់​ផ្ដើម​បង្វឹក​ជំនាញ​លេង​កូន​គោល​នេះ​​ឡើង​វិញ​ ព្រោះ​ Hyun Bin ក៏​ចូលចិត្ត​លេង​កុន​គោល​ដូច​គ្នា​ដែរ​ ដូច្នេះ​អាច​និយាយ​បាន​ថា​ Son Ye Jin រក​ឃើញ​ដៃ​គូ​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​ការ​ហ្វឹកហាត់​ជាមួយ​គ្នា​។

រូប​ភាព​របស់​អ្នក​ទាំង​ពីរ​កម្រ​នឹង​បង្ហាញ​ជា​សាធារណៈ​ណាស់​ តែ​នៅ​ថ្មី​ៗ​នេះ​តារា​ល្បី​ Grade A ពីរ​ដួង​បាន​បង្ហាញ​វត្តមាន​រួម​គ្នា​ទៅ​ Shopping ដើម្បី​ទិញ​ឧបករណ៍​លេង​កូន​គោល​ ទោះ​ជា​រូបភាព​របស់​អ្នក​ទាំង​ពីរ​​ថត​ពី​ខាង​ក្រោយ​នៅ​រយៈ​ចម្ងាយ​ឆ្ងាយ​ក្ដី​ តែ​រូបរាង​និង​ភាព​ទាក់ទាញ​របស់​អ្នក​ទាំង​ពីរ​មិន​អាច​បិទបាំង​បាន​នោះ​ទេ​។ សង្កេត​ការ​តុបតែង​ខ្លួន​អ្នក​ទាំង​ពីរ​ហាក់​ស្លៀកឈុត​ឈុត​គូ​ព្រោះ​មាន​អាវ​ពណ៌ស​ និង​មួយ​ស​ដូច​គ្នា​។ រូប​ភាព​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​ចំពោះ​រូបរាង​ស្អាត​​និង​ភាព​ផ្អែមល្ហែម​របស់​គូ​ស្នេហ៍​តារា​ល្បី​នេះ​។

Hyun Bin ទើប​តែ​ថត​បញ្ចប់​ភាពយន្ត​ចំនួន​​ពីរ​រឿង​គឺ​ «The Point Men» និង «Confidential Assignment2» រង់ចាំ​តែ​ថ្ងៃ​បញ្ចាំង​ ខណៈ​ដែល​ Son Ye Jin កំពុង​ត្រៀម​ថត​ភាពយន្ត​ភាគ​ 39 នៅ​ក្នុង​ខែ​សីហានេះ​។ ដូច្នេះ​ចំពោះ​​ពាក្យ​ចចាមអារ៉ាម​ដែល​អ្នក​ទាំង​ពីរ​នឹង​រៀប​ការ​នៅ​ឆ្នាំ​២០២២ ហាក់​ពុំ​ពិត​នោះ​ទេ​ ព្រោះ​តែ​តារាង​ការ​ងារ​ដ៏​មមាញឹក​ដូច​គ្នា​៕

Telegram-Troryorng
Share.