ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA U17 World Cup 2023 ដែលប្រទេសឥណ្ឌូនេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពេលនេះបានបញ្ចប់វគ្គ១៦ក្រុមចុងក្រោយ ស្របពេលក្រុមខ្លាំងដូចជា អាមេរិក, ជប៉ុន, និងអង់គ្លេស ហាលអាវត្រលប់ទៅផ្ទះវិញត្រឹមវគ្គនេះ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ៖
– សេណេហ្គាល់ ០-០ បារាំង (បារាំង ឈ្នះបាល់ប៉េណាល់ទី ៥-៣)
– អង់គ្លេស ១-២ អ៊ូសបេគីស្ថាន
– ម៉ាលី ៥-០ ម៉ិកស៊ិក
– ម៉ារ៉ុក ១-១ អ៊ីរ៉ង់ (ម៉ារ៉ុក ឈ្នះបាល់ប៉េណាល់ទី ៤-១)
– អេក្វាឌ័រ ១-៣ ប្រេស៊ីល
– អាហ្សង់ទីន ៥-០ វ៉េណេស៊ុយអេឡា
– អេស្ប៉ាញ ២-១ ជប៉ុន
អាល្លឺម៉ង់ ៣-២ សហរដ្ឋអាមេរិក។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖

  • ២៥ វិច្ឆិកា បារាំង vs អ៊ូសបេគីស្ថាន
  • ២៥ វិច្ឆិកា ម៉ាលី vs ម៉ារ៉ុក
  • ២៤ វិច្ឆិកា ប្រេស៊ីល vs អាហ្សង់ទីន
  • ២៤ វិច្ឆិកា អេស្ប៉ាញ vs អាល្លឺម៉ង់។

គួរដឹងថាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA U-17 World Cup 2023 ដែលប្រទេសឥណ្ឌូណេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ចាប់ផ្តើមពីថ្ងៃ១០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ដោយមាន ២៤ប្រទេស បែងចែកជា ៦ពូល៕

Share.